នាថ្ងៃទី១៥ ខែមករា នៅទីក្រុង Da Nang លោក Pham Duc An ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង បានទទួលលោក Kim Jung-ki អភិបាលក្រុងស្តីទី នៃទីក្រុងដេគូ (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងដាណាំង។ នៅក្នុងជំនួប ថ្នាក់ដឹកនាំនៃទីក្រុងទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង និងអាជ្ញាធរទីក្រុងដេគូ។

leftcenterrightdel
លោក Pham Duc An ទទួលជួប​ លោក Kim Jung-ki

យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ខ្លឹមសារ និងវិស័យថ្មីៗជាច្រើនត្រូវបានទីក្រុងទាំងពីរគឺទីក្រុងដាណាំង និងដេគូ ពិភាក្សា និងស្នើឲ្យអនុវត្តនាពេលខាងមុខនេះ ដូចជា៖ ការអភិវឌ្ឍទេសចរណ៍វេជ្ជសាស្ត្រដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធនៃ "ទីក្រុងវេជ្ជសាស្ត្រដេគូ- Medic City Daegu" ទេសចរណ៍ថែទាំសុខភាព បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ការកសាងបណ្តាញសហប្រតិបត្តិការអាជីវកម្ម កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ និងគោលនយោបាយសាធារណៈ ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈសកម្មភាព និងកម្មវិធីគាំទ្រជាក់លាក់។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះក្នុងបំណងលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ គឺមានសារៈសំខាន់យ៉ាងខ្លាំង ដោយបើកដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែស៊ីជម្រៅ និងកាន់តែជាក់ស្តែងរវាងទីក្រុងទាំងពីរ។ "យើងសង្ឃឹមថា សហគ្រាសកូរ៉េខាងត្បូងនឹងវិនិយោគលើវិស័យដែលទីក្រុងចាប់អារម្មណ៍។ ជាពិសេស ទីក្រុងដេគូ មានបទពិសោធន៍ជាច្រើនដែលទីក្រុងដាណាំងអាចរៀនសូត្រតាម"។

ចំណែកលោក Kim Jung-ki អភិបាលក្រុងស្តីទីទីក្រុងដេគូ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការណែនាំវិនិយោគិនកូរ៉េខាងត្បូងដែលមានចំណាប់អារម្មណ៍ មកស្វែង​យល់ បណ្តាក់ទុន​នៅ​ទីក្រុងដាណាំងក្នុងវិស័យមាន​ឧត្តមភាព​ ដូចជាទេសចរណ៍វេជ្ជសាស្រ្ត​ ពាណិជ្ជកម្ម និងទីក្រុងឆ្លាតវៃ៕

បកប្រែដោយ Duy Hoan