AirAsia បើកផ្លូវហោះហើររវាងកោះបាលី និងទីក្រុង Da Nang
កប.អនឡាញ - ក្រុមហ៊ុន AirAsia Indonesia គ្រោងបើកផ្លូវហោះហើរអន្តរជាតិរវាងទីក្រុង Denpasar (បាលី ឥណ្ឌូនេស៊ី) និងទីក្រុង Da Nang (វៀតណាម) នៅថ្ងៃទី២០ ខែមីនាខាងមុខ ក្នុងបំណងរួមចំណែកដល់ការបង្កើនការតភ្ជាប់ទេសចរណ៍រវាងប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Indonesia គ្រោងបើកដំណើរការផ្លូវហោះហើរអន្តរជាតិថ្មីមួយ រវាង Denpasar (បាលី) និងទីក្រុង Da Nang (វៀតណាម) ចាប់ពីថ្ងៃទី២០ ខែមីនាខាងមុខ ដែលជាផ្លូវហោះហើរអន្តរជាតិពីកោះបាលីទី៧ របស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ ផ្លូវហោះហើរ Denpasar – Da Nang នឹងត្រូវបានដំណើរការដោយ AirAsia ក្នុងគោលបំណងបង្កើនការតភ្ជាប់ទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។
    |
 |
|
យន្តហោះនៃក្រុមហ៊ុន AirAsia (រូបថត៖ REUTERS/Hasnoor Hussain) |
យោងតាមលោក Achmad Sadikin Abdurachman នាយកប្រតិបត្តិស្តីទីរបស់ AirAsia Indonesia ផ្លូវហោះហើរថ្មីនេះ នឹងផ្តល់នូវជម្រើសបន្ថែមសម្រាប់អ្នកដំណើរក្នុងតំបន់។ ការដែលវៀតណាមចូលរួមបណ្តាញគោលដៅទេសចរណ៍របស់ AirAsia ដែលរួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងអូស្ត្រាលី នឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់អ្នកធ្វើដំណើរក្នុងការរៀបចំផែនការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ច្រើនក្នុងតំបន់។
តាមគម្រោង ផ្លូវហោះហើរ Denpasar – Da Nang នឹងមានជើងហោះហើរទៅមកចំនួនបួនជើងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរនេះក៏បង្កើនការតភ្ជាប់រវាងប្រទេសឥណ្ឌូនេស៊ី និងវៀតណាម រួមទាំងជើងហោះហើរទៅកាន់ទីក្រុង Da Nang ពីទីក្រុង Jakarta និង Labuan Bajo (Nusa Tenggara ខាងកើត) តាមរយៈ Denpasar៕
បកប្រែដោយ Thanh Cong