នៅថ្ងៃទី១១ ខែមករា intellinews.com បានចេញផ្សាយរបាយការណ៍កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២៦ របស់ bne IntelliNews (ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមានជំនាញខាងព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយនៅក្នុងទីផ្សារដែលទើបលេចចេញ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាល្លឺម៉ង់) ដោយបញ្ជាក់ថាឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំដែលឃើញការផ្លាស់ប្តូរទាំងកម្លាំងចលករសេដ្ឋកិច្ច និងកំណែទម្រង់ស្ថាប័ន។

leftcenterrightdel
លើកដាក់ទំនិញកុងតឺន័រនៅកំពង់ផែ Tan Cang Saigon (រូបថត៖ Hong Dat/TTXVN)

រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តផែនការមួយដើម្បីសម្រួលនីតិវិធី​រដ្ឋបាល និងធ្វើវិមជ្ឈការអំណាច រួមចំណែកដល់ប្រសិទ្ធភាព និងការទទួលខុសបកស្រាយនៅគ្រប់មូលដ្ឋានទាំងអស់។ ប្រទេសវៀតណាមបានពន្លឿនកំណែទម្រង់ដែលផ្សាភ្ជាប់ជាមួយនឹងរបៀបវារៈសេដ្ឋកិច្ចរបស់ខ្លួន ដោយជួយពន្លឿនការចេញសេចក្តីសម្រេចចិត្ត និងបង្កើនប្រសិទ្ធភាពនៃវិស័យសាធារណៈ ដែលជាកត្តាសំខាន់ៗសម្រាប់ការរក្សាកំណើន និងការអភិវឌ្ឍ។ ដូច្នេះ សេដ្ឋកិច្ចវៀតណាមសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅឆ្នាំ ២០២៥។

របាយការណ៍នេះកត់សម្គាល់ថា ថវិកាឆ្នាំ ២០២៦ របស់វៀតណាមបានដាក់ចេញក្របខ័ណ្ឌសារពើពន្ធមួយ​ប្រកបដោយ​​​ភាព​សកម្ម ដោយរួមបញ្ចូលគោលដៅអភិវឌ្ឍន៍ដ៏មហិច្ឆតា រក្សាការវិនិយោគសាធារណៈ និងការសន្យានានាខាងសេវាសាធារណៈ ផ្តល់អាទិភាពដល់ការបែងចែកថវិកាសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងកម្មវិធីនវានុវត្តន៍ពាក់ព័ន្ធ។ នេះឆ្លុះបញ្ចាំងពីមហិច្ឆតារបស់វៀតណាមក្នុងការផ្លាស់ប្តូរពីកម្លាំងចលករកំណើនបែបប្រពៃណីឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគោលដៅផ្លាស់ប្តូររចនាសម្ព័ន្ធកាន់តែទូលំទូលាយជាង៕

បកប្រែដោយ Thanh Cong