តំណាងមកពី ២២ ប្រទេសអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី ៥ ស្តីពីការបំពុលបរិស្ថាន
កប.អនឡាញ - របាយការណ៍វិទ្យាសាស្ត្រជិត ៩០ បានចែករំលែកលទ្ធផលស្រាវជ្រាវ ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាបរិស្ថានដែលជាចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ប្រតិភូជាច្រើន។
“សន្និសីទអន្តរជាតិលើកទី ៥ ស្តីពីការបំពុលបរិស្ថាន ការស្តារឡើងវិញ និងការគ្រប់គ្រង” (ICEPORM លើកទី ៥) បានបើកនៅថ្ងៃទី៩ ខែមីនានៅខេត្ត Gia Lai ដោយមានការចូលរួមពីប្រតិភូជិត ៩០ នាក់ រួមទាំងអ្នកវិទ្យាសាស្ត្របរិស្ថាន និងអ្នកគ្រប់គ្រងមកពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ សហគ្រាស និងទីភ្នាក់ងារ មកពី ២២ ប្រទេសជុំវិញពិភពលោក។
នៅទីនេះ របាយការណ៍វិទ្យាសាស្ត្រជិត ៩០ បានចែករំលែកលទ្ធផលស្រាវជ្រាវ ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាបរិស្ថានដែលជាចំណាប់អារម្មណ៍របស់ប្រតិភូជាច្រើន ដូចជា៖ ការវាយតម្លៃប្រសិទ្ធភាពនៃការដកថ្នាំអង់ទីប៊ីយ៉ូទិកដោយបច្ចេកវិទ្យាគ្រប់គ្រងទឹកសំណល់មន្ទីរពេទ្យ និងហានិភ័យអេកូឡូស៊ីពាក់ព័ន្ធក្នុងប្រភពទឹកលើផ្ទៃដីនៅប្រទេសវៀតណាម; ពីភាគល្អិតណាណូដល់ការស្ថានភាពជាក់ស្តែង៖ មីក្រូកោសិការបស់មនុស្សមានប្រតិកម្មទៅនឹងមីក្រូប្លាស្ទិក និង ភាគល្អិតណាណូប្លាស្ទិក នៅក្នុងពិភពពិត; បញ្ហាបរិស្ថានបន្ទាន់នៅក្នុងប្រទេសវៀតណាម (ដូចជាការបំពុលខ្យល់នៅទីក្រុងហាណូយ និងគុណភាពទឹកនៅតំបន់ដីសណ្តទន្លេមេគង្គ)...
មុនសន្និសីទ កម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លីស្តីពីការវាយតម្លៃហានិភ័យបរិស្ថានដែលបង្រៀនដោយសាស្ត្រាចារ្យ Bryan Brooks (សាកលវិទ្យាល័យ Baylor សហរដ្ឋអាមេរិក) និងការវិភាគមីក្រូប្លាស្ទិកក្នុងទឹកដែលបង្រៀនដោយលោកវេជ្ជបណ្ឌិត Andrew Barrick (សាកលវិទ្យាល័យ Auburn សហរដ្ឋអាមេរិក) ត្រូវបានរៀបចំឡើងសម្រាប់និស្សិតថ្នាក់បណ្ឌិត និងអ្នកវិទ្យាសាស្ត្រវ័យក្មេងមកពីប្រទេសវៀតណាម និងអន្តរជាតិ។
សន្និសីទនេះនឹងបញ្ចប់នៅថ្ងៃទី១២ ខែមីនា។
បកប្រែដោយ Duy Hoan