ដំណើរទស្សនកិច្ចរបស់លោក Bui Van Nghi ផ្តោតលើទីក្រុង Davinópolis Imperatriz និងតំបន់នានា។ ក្នុងកិច្ចប្រជុំនៅ Davinópolis លោក Zé Pequeno អភិបាលក្រុង បានបញ្ជាក់ថា វៀតណាមគឺជាដៃគូយុទ្ធសាស្ត្រក្នុងទិសដៅអភិវឌ្ឍន៍ថ្មីរបស់មូលដ្ឋាន ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាផលិតកម្ម និងការនាំចេញទំនិញទៅកាន់ទីផ្សារអាស៊ី និងអាស៊ីអាគ្នេយ៍។ ទីក្រុងស្នើឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀង "ទីក្រុងចងមេត្រីភាព" ជាមួយមូលដ្ឋានវៀតណាម ដើម្បីជម្រុញការផ្លាស់ប្តូរធុរកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត ជួបធ្វើការជាមួយប្រធានក្រុមហ៊ុនស្ករ Maiti (រូបថត៖ vnanet.vn)

លោក Bui Van Nghi បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅទីក្រុង Davinópolis ដែលជាតំបន់មានសក្តានុពលក្នុងវិស័យកសិកម្ម និងមានគុណសម្បត្តិជាយុទ្ធសាស្ត្រទាក់ទងនឹងកំពង់ផែនៅតំបន់ភាគឦសាននៃប្រទេសប្រេស៊ីល បង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយល់ដឹង កសាងទំនុកចិត្ត និងជម្រុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរក្នុងវិស័យកសិកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់ ការកែច្នៃ ភស្តុភារកម្មនៅកំពង់ផែ និងការផ្លាស់ប្តូរបៃតង។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យកសិកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់ ការកែច្នៃ logistics នៅកំពង់ផែ និងការផ្លាស់ប្តូរបៃតងនៅមានច្រើន។ ស្ថានទូតនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ ក្នុងការជម្រុញគម្រោងសហប្រតិបត្តិការជាក់លាក់ មានប្រសិទ្ធភាព និងប្រកបដោយចីរភាពនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh