បន្ទាប់ពីការរួមបញ្ចូលតំបន់ទាំង ៣ ដែលមានឧស្សាហកម្មនិងពាណិជ្ជកម្ម នៅភាគខាងត្បូង (រួមមានទីក្រុងហូជីមិញ ខេត្ត Ba Ria - Vung Tau និងខេត្ត Binh Duong) ទីក្រុងហូជីមិញទទួលបានអត្ថប្រយោជន៍បន្ថែមទៀតដើម្បីកំណត់ខ្លួនជាមជ្ឈមណ្ឌលនាំចេញរបស់ប្រទេស និងតំបន់។

leftcenterrightdel
តំបន់ Cai Mep មានគុណសម្បត្តិច្បាស់លាស់ទាក់ទងនឹងប្រវែងកំពង់ផែ និងសមត្ថភាពផ្ទុកនាវាធុនធ្ងន់ ហើយដល់ឆ្នាំ ២០៣០ ប្រវែងកំពង់ផែអាចឡើងដល់ ២២ គីឡូម៉ែត្រ (រូបថត៖ vov.vn)

ជាទូទៅ ក្នុងអំឡុងពេលឆ្នាំ ២០២១-២០២៥ ចំណូលនាំចេញសរុបរបស់ទីក្រុងបានកើនឡើងពី ៨០.២៦ ពាន់លានដុល្លារអាមេរិក ឡើងដល់ ៩៥.៨ ពាន់លានដុល្លារអាមេរិក; ការនាំចូលបានកើនឡើងពី ៧៩.៧៣ ពាន់លានដុល្លារអាមេរិកដល់ ៩៨.២ ពាន់លានដុល្លារអាមេរិក។ រចនាសម្ព័ន្ធនាំចេញបន្តធ្វើពិពិធកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃ និងផលិតកម្មសំខាន់ៗដូចជា៖ គ្រឿងអេឡិចត្រូនិច - កុំព្យូទ័រ - គ្រឿងបន្លាស់ គ្រឿងចក្រ - ឧបករណ៍ វាយនភណ្ឌ - ស្បែកនិងស្បែកជើង ឈើ និងផលិតផលឈើ ឱសថ កៅស៊ូបច្ចេកទេស និងផ្លាស្ទិចបច្ចេកវិទ្យា...។ ទាក់ទងនឹងទីផ្សារ ទំនិញរបស់ទីក្រុងរក្សាបានកំណើននៅសហរដ្ឋអាមេ រិក សហភាពអឺរ៉ុប (EU) ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ខណៈពេលដែលកំពុងពង្រីកខ្លួនទៅកាន់ទីផ្សារ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដូចជា៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP); កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP); កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ចក្រភពអង់គ្លេស (UKVFTA) និងដំបូងឡើយបានជ្រៀតចូលទៅក្នុងទីផ្សារមជ្ឈិមបូព៌ា អាមេរិកខាងត្បូង និងអាហ្វ្រិក។

ឈានចូលដំណាក់កាលថ្មី ទន្ទឹមនឹងការរក្សាវត្តមាននៅសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ចំណុចលេចធ្លោរបស់ទីក្រុងគឺបើកទូលាយទៅកាន់ទីផ្សារថ្មីៗ ដោយផ្តោតលើមជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាហ្វ្រិក អាមេរិកឡាទីន និងទីផ្សារពិសេសដែលមានស្តង់ដារខ្ពស់។ ទន្ទឹមជាមួយគ្នានេះ ពិនិត្យនិងអភិវឌ្ឍន៍ខ្សែផលិតផលដែលមានសក្តានុពល ដូចជាផលិតផលហាឡាល់ ផលិតផល Kosher ផ្លែឈើស្រស់សម្រាប់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក និងទំនិញបៃតង ទំនិញវិលជុំ និងទំនិញកាបូនទាប៕

បកប្រែដោយ Huyen Trang