នៅក្នុងវេទិកានេះ អ្នកជំនាញជាតិ និងអន្តរជាតិបានពិភាក្សាលើបញ្ហាដូចជា៖ គោលនយោបាយ និងអភិបាលកិច្ចសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការទូទាត់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ... យោងតាមអ្នកជំនាញ ការអភិវឌ្ឍធនធានមនុស្សត្រូវបានកំណត់ជាកត្តាកំណត់សម្រាប់ភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងប្រទេសទាំងពីរ។

leftcenterrightdel
វាគ្មិននៅក្នុងវេទិកាសេដ្ឋកិច្ចវៀតណាម-រុស្ស៊ី ឆ្នាំ២០២៦ (រូបថត៖ vneconomy.vn)

នៅក្នុងបរិបទនៃការធ្វើបរិវត្តកម្មឌីជីថល និងការផ្លាស់ប្តូរថ្មីនូវបច្ចេកវិទ្យា ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសនៅក្នុងវិស័យ STEM និងជំនាញឌីជីថល កំពុងតែក្លាយជាបញ្ហាសំខាន់។ អ្នកជំនាញស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការទទួលស្គាល់គុណវុឌ្ឍិរបស់គ្នាទៅវិញទៅមក និងការអភិវឌ្ឍកម្មវិធីអប់រំរួមរវាងប្រទេសទាំងពីរ តាមរយៈនោះ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតកម្លាំងពលកម្មដែលមានសមត្ថភាពសម្របខ្លួនទៅនឹងតម្រូវការនៃសេដ្ឋកិច្ចចំណេះដឹង៕

បកប្រែដោយ Thanh Cong