ម្ហូបអាហារវៀតណាមទាក់ទាញទស្សនិកជននៅក្នុងពិធីបុណ្យម្ហូបអាហារអន្តរជាតិហុងកុង (ប្រទេសចិន)
កប.អនឡាញ - ពិធីបុណ្យម្ហូបអាហារអន្តរជាតិហុងកុងឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ហុងកុង (ប្រទេសចិន) ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមេសា ដោយតាំងបង្ហាញម្ហូបអាហារនៃប្រទេស និងដែនដីជាង៥០។ ដោយមានស្តង់ជិត ៥០០ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញទស្សនិកជនជាង ២៦០,០០០ នាក់។
ពិធីបុណ្យឆ្នាំនេះនាំមកនូវឱកាសស្វែងយល់ និងទទួលទានម្ហូបអាហារដ៏សម្បូរបែបសម្រាប់អ្នកស្រុក និងអ្នកទេសចរ។ ទំហំនៃព្រឹត្តិការណ៍នេះត្រូវបានធ្វើឱ្យប្រសើរឡើង ដោយមានមុខម្ហូបពិសេសអន្តរជាតិជាច្រើន រួមជាមួយនឹងគំរូ "សាកសិនមុនទិញ" នៅតាមស្តង់នានា។
    |
 |
|
ស្តង់វៀតណាមទាក់ទាញទស្សនិកជនជាច្រើន (រូបថត៖ vnanet.vn) |
លោកស្រី Nguyen Ngoc Ha នាយិកាក្រុមហ៊ុន Viet Kwong ដែលតំណាងឲ្យធុរកិច្ចវៀតណាមចូលរួមក្នុងព្រឹត្តិការណ៍នេះ បានឲ្យដឹងថា ពិធីបុណ្យនេះទាក់ទាញប្រជាជនហុងកុងជាច្រើនមកទស្សនា និងទទួលទាន ជាពិសេសផលិតផលម្ហូបអាហារអាស៊ីអាគ្នេយ៍។
នេះក៏ជាឱកាសសម្រាប់ផ្សព្វផ្សាយម្ហូបអាហារវៀតណាមដល់ទីផ្សារក្នុងហុងកុងផងដែរ។ ផលិតផលដូចជាកាហ្វេ និងគ្រាប់ស្វាយចន្ទីរបស់វៀតណាម ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន៕
បកប្រែដោយ Thuy Anh