នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១៤ របស់បក្ស បានកំណត់ចក្ខុវិស័យ និងទិសដៅរយៈពេលវែងរបស់​វៀតណាម ជាពិសេសការកំណត់គំរូអភិវឌ្ឍន៍ថ្មីដោយផ្អែកលើសសរស្តម្ភយុទ្ធសាស្ត្រចំនួនប្រាំ រួមមាន កែលម្អរបប តម្លាភាពនិងការព្យាករណ៍ខ្ពស់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា ទំនើប និងអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ដោយផ្អែកលើចំនួនប្រជាជនច្រើន និងប្រជាជនវ័យក្មេង ប្រកាន់យកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករចម្បងក្នុងការទទួលយក និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើបៗ និងអភិវឌ្ឍបៃតង និងប្រកបដោយចីរភាពដោយផ្អែកលើសេដ្ឋកិច្ចបៃតង សង្គមបៃតង និងគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ថ្លែងនៅក្នុងជំនួប (រូបថត៖ vnanet.vn)

នៅក្នុងដំណើរការនេះ វៀតណាមកំណត់សេដ្ឋកិច្ចឯកជនជាកម្លាំងចលករសម្រាប់កំណើនសំខាន់បំផុត។ សេដ្ឋកិច្ចមានទុនវិនិយោគពីបរទេសគឺជាផ្នែកមួយដ៏សំខាន់នៃខឿនសេដ្ឋកិច្ច ដែលត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍប្រកបដោយចីរភាព សហប្រតិបត្ដិការ តភ្ជាប់និងប្រកួតប្រជែងជាមួយតំបន់សេដ្ឋកិច្ចផ្សេងៗ។ វៀតណាមបានត្រៀមខ្លួនរួមដំណើរជាមួយអង្គភាពអាជីវកម្មក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានប្រសិទ្ធភាព បៃតង និងនិរន្តរភាពជាងមុន ហើយសន្យាជាដៃគូដែលគួរឲ្យទុកចិត្ត  ជាសមាជិកដែលមានទំនួលខុសត្រូវ និងជាគោលដៅដ៏ទាក់ទាញក្នុងបណ្តាញសេដ្ឋកិច្ចសកល និងតំបន់។

ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះមតិយោបល់ និងសំណើជាក់ស្តែងនៅក្នុងកិច្ចប្រជុំ ដែលបង្ហាញពីចំណាប់អារម្មណ៍ ការយល់ដឹងនិងសេចក្តីប្រាថ្នារបស់អង្គភាពអាជីវកម្មសម្រាប់ទីផ្សារនិងខឿនសេដ្ឋកិច្ចវៀតណាម។ ព្រមទាំងបញ្ជាក់ថានឹងលើកទឹកចិត្តអាជីវកម្ម និង​សហគ្រិនវៀតណាមឱ្យបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជីវកម្មបរទេស ហើយនឹងបញ្ជាឲ្យស្ថាប័នវៀតណាម ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អាជីវកម្ម និងសហគ្រិនវៀតណាមរីកចម្រើន និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យ​ឈានដល់កម្រិតតំបន់ និងអន្តរជាតិក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបថ្នាក់ដឹកនាំនៃសាជីវកម្ម និងអាជីវកម្មអន្តរជាតិ (រូបថត៖ vnanet.vn)

ក្នុងនាមអង្គភាពអាជីវកម្ម លោក Arif Patrick Rachmat ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ី ថ្លែងអំណរគុណដល់លោក To Lam អគ្គលេខាបក្ស ដែលចំណាយពេលវេលាទទួលជួបគណៈប្រតិភូ។ ព្រមទាំងបញ្ជាក់ពីការបន្ដរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាមក្នុងទិសដៅឆាប់រហ័ស និងឆ្លាតវៃជាងមុនដើម្បីឈានដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ហើយសន្យាថានឹងពង្រីកវិសាលភាពនៃការវិនិយោគចូលក្នុងប្រទេសវៀតណាមជាបន្ដបន្ទាប់ ដែលក្នុងនោះផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បញ្ញាសិប្បនិម្មិត ថាមពលបៃតង និងស្អាត កសិកម្មឆ្លាតវៃ ឧស្សាហកម្មបន្ទាប់បន្សំ logistics កម្មវិធីទន់ និងសេវាកម្មហិរញ្ញវត្ថុជាដើម៕

បកប្រែដោយ Pham Diep