នាថ្ងៃទី៣ ខែកុម្ភៈ លោក Nguyen Duc Tam អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ  បានជួប និងធ្វើការជាមួយគណៈប្រតិភូធុរកិច្ចស្វីស-វៀតណាម (SVEF) ដឹកនាំដោយលោក Philipp Roesler ប្រធានវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម។

leftcenterrightdel
លោក Nguyen Duc Tam អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជួប និងធ្វើការជាមួយគណៈប្រតិភូធុរកិច្ចស្វីស-វៀតណាម ថ្ងៃទី ៣ ខែកុម្ភៈ

លោក Nguyen Duc Tam បានថ្លែងថា ការផ្តល់អាទិភាពក្នុងយុទ្ធសាស្ត្រកៀរគរធនធានបច្ចុប្បន្នរបស់រដ្ឋាភិបាលវៀតណាម គឺផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទ្រង់ទ្រាយធំ ជាពិសេសគោលដៅនៃការបញ្ចប់ផ្លូវល្បឿនលឿនប្រវែង ៥.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ និងការអនុវត្តគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង ជាមួយនឹងការវិនិយោគសរុបរហូតដល់ ៧០ ពាន់លានដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នានេះ វៀតណាមកំពុងបញ្ចប់ក្របខ័ណ្ឌច្បាប់ដើម្បីដាក់ឲ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងដាណាង។

វៀតណាមលើកទឹកចិត្តសហគ្រាសស្វីសឱ្យវិនិយោគលើកសិកម្មបៃតង សេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យធំ (Big Data) ដោយផ្អែកលើថាមពលស្អាត។

តំណាងឱ្យគណៈប្រតិភូធុរកិច្ច លោក Philipp Roesler អតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងបច្ចុប្បន្នជាកុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេសស្វីស បានសង្កត់ធ្ងន់ថា ធុរកិច្ចស្វីសមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការតភ្ជាប់លំហូរដើមទុនរយៈពេលវែងទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ហើយប្តេជ្ញាធ្វើការជាមួយវៀតណាមក្នុងការកសាងក្របខ័ណ្ឌច្បាប់សម្រាប់ទីផ្សារឥណទានកាបូន។ SVEF បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ប្រឹក្សាជាយុទ្ធសាស្ត្រដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

បកប្រែដោយ Duy Hoan