មានប្រសាសន៍នៅក្នុងសិក្ខាសាលា សាស្ត្រាចារ្យរង លោកបណ្ឌិត Le Hai Binh អនុប្រធានវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់ថា៖ "ការធ្វើបរិវត្តកម្មឌីជីថលគឺជាដំណើរដ៏លំបាកមួយ ប៉ុន្តែក៏មានឱកាសដ៏ធំធេងជាច្រើនសម្រាប់វៀតណាម និងឥណ្ឌា សម្រេចបាននូវបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ។ តាមរយៈការសិក្សាពីកិច្ចខិតខំប្រឹងប្រែង និងឱកាសរបស់ប្រទេសទាំងពីរ យើងអាចបញ្ជាក់បានថា ប្រទេសយើងទាំងពីរកំពុងស្ថិតនៅពេលវេលាដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការបន្ថែមទៀតក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសផ្តោតលើបច្ចេកវិទ្យាខ្ពស់។ ប្រទេសទាំងពីរបច្ចុប្បន្នចាត់ទុកបច្ចេកវិទ្យាជាឧបករណ៍ដើម្បីការពារអធិបតេយ្យភាព និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព"។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vov.vn)

សិក្ខាសាលានេះមានវគ្គបទបង្ហាញស៊ីជម្រៅចំនួនបី និងវគ្គពិភាក្សាចំនួនបី ដោយផ្តោតលើក្រុមប្រធានបទសំខាន់ៗ ដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ - ពីចក្ខុវិស័យយុទ្ធសាស្ត្រដល់ការអនុវត្តកិច្ចសហប្រតិបត្តិការ; កិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត ឆ្ពោះទៅរកកិច្ចប្រជុំកំពូលផលប៉ះពាល់របស់បញ្ញាសិប្បនិម្មិត; បច្ចេកវិទ្យាជំនាន់ថ្មី និងនិរន្តរភាពក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល។ ទាំងនេះគឺជាខ្លឹមសារសំខាន់ៗ ដែលដើរតួនាទីស្នូលនៅក្នុងយុទ្ធសាស្ត្រធ្វើបរិវត្តកម្មឌីជីថលជាតិ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃយុគសម័យថ្មី៕

បកប្រែដោយ Huyen Trang