វៀតណាមសហប្រតិបត្តិការជាមួយសាជីវកម្ម ASML របស់ហូឡង់លើការអភិវឌ្ឍឧស្សាហកម្មស៊ីមីកុងដុកទ័រ
កប.អនឡាញ - នាពេលថ្មីៗនេះ លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានជំនួបធ្វើការជាមួយលោក Eduard Stiphout អនុប្រធានសាជីវកម្ម ASML របស់ប្រទេសហូឡង់។
នៅក្នុងជំនួប លោក Nguyen Van Thang រដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្ម ASML សហការជាមួយស្ថានទូតហូឡង់ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) និងដៃគូផ្សេងទៀត បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍ស៊ីមីកុងដុកទ័រនៅរោងចក្រ Hoa Lac របស់ NIC។
    |
 |
|
លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងគណៈប្រតិភូសាជីវកម្ម ASML (រូបថត៖ mof.gov.vn) |
លើសពីនេះ លោក Nguyen Van Thang ក៏បានស្នើឱ្យសាជីវកម្ម ASML គាំទ្រដល់អាជីវកម្មវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ការស្រាវជ្រាវ ការធ្វើតេស្ត (Fablab) និងសេវាកម្មបច្ចេកទេសស៊ីមីកុងដុកទ័រ ។ ដោយហេតុនោះ គាំទ្រដល់ការបង្កើត និងអភិវឌ្ឍរោងចក្រផលិតបន្ទះឈីបដំបូងនៅវៀតណាម។ ទន្ទឹមនឹងនោះ អនុវត្តសកម្មភាពបណ្តុះបណ្តាល ការផ្លាស់ប្តូរអ្នកជំនាញ កម្មសិក្សា និងការគាំទ្រអាហារូបករណ៍ក្នុងវិស័យស៊ីមីកុងដុកទ័រ។
រីឯលោក Eduard Stiphout បានឲ្យដឹងថា សាជីវកម្ម ASML កំពុងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសហប្រតិបត្តិការលើការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ស៊ីមីកុងដុកទ័រ នៅមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ព្រមទាំងវាយតម្លៃអំពីលទ្ធភាពនៃការផ្គត់ផ្គង់ឧបករណ៍ដល់អតិថិជនសក្តានុពលនៅក្នុងប្រទេសវៀតណាម៕
បកប្រែដោយ Huyen Trang