លោកបណ្ឌិត គិន ភា បានពន្យល់ថា យុគសម័យថ្មីនេះ ត្រូវបានជំរុញដោយសេចក្តីប្រាថ្នាជាតិធំៗពីរ។ ទីមួយ នៅឆ្នាំ២០៣០ វៀតណាមក្លាយជាប្រទេសទំនើប មានចំណូលមធ្យមកម្រិតខ្ពស់ ដោយលើកកម្ពស់កំណើនសេដ្ឋកិច្ចដ៏ទូលំទូលាយ និងប្រកបដោយចីរភាព ដោយផ្អែកលើការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។

leftcenterrightdel
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) មានប្រសាសន៍នៅក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

លោកបានអះអាងថា ជាមួយនឹងផែនការដ៏ទូលំទូលាយ ជាពិសេសផ្តោតលើការបង្កើតច្រករបៀងសេដ្ឋកិច្ចពហុវិស័យ សំដៅនាំសេដ្ឋកិច្ចវៀតណាមចូលទៅក្នុងខឿនសេដ្ឋកិច្ចធំជាងគេទាំង៣០ នៅលើពិភពលោក។ ក្នុងពេលជាមួយគ្នានេះ នេះក៏ជាមូលដ្ឋានដ៏រឹងមាំសម្រាប់វៀតណាម សម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទីពីររបស់ខ្លួន គឺការក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា តម្រូវការបច្ចុប្បន្នលើប្រទេសវៀតណាមមិនត្រឹមតែជាកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងការធ្វើទំនើបកម្មស្ថាប័ន និងការកែលម្អគុណភាពអភិបាលកិច្ច ដើម្បីបន្ស៊ាំខ្លួនទៅនឹងនិន្នាការប្រែប្រួលរបស់ពិភពលោកទៀតផង។ ទន្ទឹមនឹងនោះ លោកក៏បានសម្តែងនូវក្តីជឿជាក់ថា មហាសន្និបាតនឹងក្លាយជាទំព័រថ្មីដ៏រុងរឿងមួយនៅក្នុងវឌ្ឍនភាពរបស់ប្រទេសវៀតណាម៕

បកប្រែដោយ Huyen Trang