leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាមទទួលជួបឯកអគ្គរាជទូតកម្ពុជា

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោករដ្ឋមន្ត្រី Le Hoai Trung បានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗរបស់កម្ពុជា និងបានសម្តែងទំនុកចិត្តថា កម្ពុជានឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏រុងរឿង។ វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពដល់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា ហើយមានសេចក្តីសោមនស្សរីករាយដែលឃើញថា ក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងវៀតណាម-កម្ពុជា បានបន្តអភិវឌ្ឍយ៉ាងទូលំទូលាយ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

ទំនាក់ទំនងនយោបាយ និងការទូតនៅតែបន្តពង្រឹង ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ និងទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់កម្រិត។ ជាពិសេស នៅឆ្នាំ ២០២៥ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យជាតិសំខាន់ៗរបស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម និងកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិតឹនណាម-ម៉ឺនជ័យ ហើយយន្តការសហប្រតិបត្តិការទ្វេភាគីដូចជាគណៈកម្មាធិការចម្រុះ និងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍខេត្តព្រំដែនរវាងវៀតណាម និងកម្ពុជា ត្រូវបានរក្សា និងអនុវត្តប្រកបដោយប្រសិទ្ធភាព។

កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខនៅតែបន្តដើរតួនាទីសរសរស្តម្ភ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែជាចំណុចលេចធ្លោមួយនៅក្នុងទំនាក់ទំនងទ្វេភាគី ដោយមានកំណើនខ្ពស់នៃពាណិជ្ជកម្មទ្វេភាគី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់។

leftcenterrightdel
លោករដ្ឋមន្ត្រី Le Hoai Trung  វាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់លោកស្រី​ឯកអគ្គរាជទូត ជា គឹមថា ក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា

ដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់លោកស្រីឯកអគ្គរាជទូត ជា គឹមថា ក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា លោករដ្ឋមន្ត្រីបានសម្តែងទំនុកចិត្តថា លោកស្រីឯកអគ្គរាជទូត ជា គឹមថា នឹងបន្តរួមចំណែកវិជ្ជមានក្នុងការរក្សា និងលើកកម្ពស់ប្រពៃណីនៃសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមករវាងប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានពាំនាំការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៦ ពីសំណាកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជូនលោករដ្ឋមន្ត្រី Le Hoai Trung និងបានថ្លែងអំណរគុណដល់ក្រសួងការបរទេសវៀតណាម ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកស្រីក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

ក្នុងឱកាសខួបលើកទី៤៧ នៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ - ៧ មករា ២០២៦) ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកស្រីផ្ទាល់ លោកស្រីអគ្គរាជទូតបានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជាពិសេសកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ជាមួយកងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងបុព្វហេតុរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។

leftcenterrightdel
លោករដ្ឋមន្ត្រី Le Hoai Trung ប្រគល់គ្រឿងឥស្សរិយយស «ដើម្បីបុព្វហេតុការទូតវៀតណាម» ជូនលោកស្រីឯកអគ្គរាជទូត ជា គឹមថា

ដោយរីករាយដែលបានឃើញសមិទ្ធផលសំខាន់ៗរបស់ប្រទេសវៀតណាមក្នុងអំឡុងពេលកាន់តំណែង លោកស្រីឯកអគ្គរាជទូតបានវាយតំលៃខ្ពស់ចំពោះការកែទម្រង់ និងបង្រួមក្បាលម៉ាស៊ីនដឹកនាំរបស់វៀតណាម ហើយបានសម្តែងទំនុកចិត្តថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងទទួលបានជោគជ័យយ៉ាងធំធេង ហើយវៀតណាមនឹងសម្រេចបាននូវគោលដៅពីររបស់ខ្លួនដោយជោគជ័យនៅឆ្នាំ២០៣០៖ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់ និងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ក្នុងឱកាសនេះ ដើម្បីទទួលស្គាល់ការរួមចំណែកវិជ្ជមានរបស់លោកស្រី​ឯកអគ្គរាជទូតចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកម្ពុជា និងការអភិវឌ្ឍវិស័យការទូតរបស់វៀតណាម ក្នុងនាមក្រសួងការបរទេសវៀតណាម លោករដ្ឋមន្ត្រី Le Hoai Trung បានប្រគល់គ្រឿងឥស្សរិយយស «ដើម្បីបុព្វហេតុការទូតវៀតណាម» ជូនលោកស្រីឯកអគ្គរាជទូត ជា គឹមថា៕

បកប្រែដោយ Duy Hoan