ថ្នាក់ដឹកនាំនៃប្រទេសម្ចាស់ផ្ទះដូចជា ឡាវ កម្ពុជា ម៉ូសំប៊ិក ហៃទី ទីម័រខាងកើត និងប៊ូរុនឌី សុទ្ធតែចាត់ទុកក្រុមហ៊ុន Viettel ជាដៃគូដែលអាចទុកចិត្តបាន ដែលជួយពួកគេកសាង និងអភិវឌ្ឍប្រទេសជាតិ។

ការទទួលបានកិត្តិនាមជា «វីរៈពលកម្ម» របស់ Viettel Global មិនត្រឹមតែជារង្វាន់សម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់ដំណើរនៃការហ៊ានគិត ហ៊ានធ្វើសកម្មភាព និងហ៊ានទទួលខុសត្រូវចំពោះផលប្រយោជន៍រយៈពេលវែងរបស់សហគ្រាស និងប្រទេសជាតិទៀតផង។

leftcenterrightdel
នាថ្ងៃទី ២៧ ខែធ្នូ ក្រុមហ៊ុន Metfone (Viettel ប្រចាំនៅកម្ពុជា) និងក្រុមហ៊ុន Viettel Global ទទួលបានកិត្តិនាមជា «វីរៈពលកម្ម» នៅក្នុងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១១ (រូបថត៖ vietnamnet.vn)

ក្រុមហ៊ុន Metfone - «កូន» ដំបូងរបស់ក្រុមហ៊ុន Viettel ដែលបានពង្រីកប្រតិបត្តិការទៅក្រៅប្រទេស - ត្រូវបានផ្តល់កិត្តិយសជាវីរៈពលកម្ម មិនត្រឹមតែជាក្រុមហ៊ុនដែលប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងក្រុមហ៊ុនបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានរបស់ប្រទេសកម្ពុជាទៀតផង។

Metfone បានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យក្នុងការនាំយកទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានដល់ប្រជាជនកម្ពុជាចំនួន ៩៧% ដែលរួមចំណែកដល់ការបង្កើនអត្រាជ្រៀតចូលទូរស័ព្ទចល័តរបស់ប្រទេសពី ២៩% ដល់ ១២០%។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ Metfone ក៏ជាដៃគូសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថលជាតិផងដែរ។ ប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលរបស់ Metfone ដែលបម្រើគ្រូបង្រៀន និងសិស្សរាប់រយរាប់ពាន់នាក់ កម្មវិធីអ៊ីនធឺណិតឥតគិតថ្លៃសម្រាប់សាលារៀន និងវេទិកាឌីជីថលជាច្រើនទៀត បានធ្វើឱ្យបច្ចេកវិទ្យាកាន់តែងាយស្រួលសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន។

ជោគជ័យរបស់ Metfone ក៏ត្រូវបានបង្ហាញនៅក្នុងការរួមចំណែកដ៏ស្ងប់ស្ងាត់របស់ខ្លួន៖ ជិត ១៣០ លានដុល្លារអាមេរិកសម្រាប់សុខុមាលភាពសង្គម ជំនួយផ្នែកវេជ្ជសាស្រ្ត ការសង្គ្រោះគ្រោះមហន្តរាយរាប់ម៉ឺនករណី ការបង្កើតការងារសម្រាប់ពលករក្នុងស្រុកជិត ៥០,០០0 នាក់ ការផ្ទេរចំណេះដឹង ការជួយពលករក្នុងស្រុកឱ្យធ្វើជាម្ចាស់លើបច្ចេកវិទ្យា និងអនាគតរបស់ខ្លួន៕

បកប្រែដោយ Huyen Trang