"ការរីកចម្រើនយ៉ាងខ្លាំងក្លា" របស់ Viettel នៅកម្ពុជា
នៅពេលដែល Viettel បានដាក់ឲ្យដំណើរក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនដែលមានម៉ាកយីហោថា Metfone ជាផ្លូវការនៅក្នុងខែកុម្ភៈ ឆ្នាំ២០០៩ នោះ ទីផ្សារបណ្តាញទូរស័ព្ទចល័តកម្ពុជាមានក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តចំនួនប្រាំពីរផ្សេងទៀតរួចទៅហើយ។ ជាពិសេស Mobitel នៅពេលនោះកាន់កាប់ចំណែកទីផ្សារជាង ៥០%។
ទោះជាយ៉ាងណាក៏ដោយ Metfone សម្រេចបាននូវអ្វីដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃវិស័យបណ្តាញទូរស័ព្ទចល័តសកលដែលក្នុងរយៈពេលត្រឹមតែពីរឆ្នាំ (គិតត្រឹមខែមីនា ឆ្នាំ២០១១) ក្រុមបណ្តាញទូរស័ព្ទចល័តមួយនេះបានកើនឡើងឈរនៅលំដាប់ថ្នាក់លេខមួយអំពីចំណែកទីផ្សារ។ ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ ទោះបីជាមានការប្រកួតប្រជែងខ្លាំង និងការប្រែប្រួលទីផ្សារក៏ដោយ ក៏ Metfone នៅតែស្ថិតនៅលំដាប់ថ្នាក់ទី១ដែរ។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះបានកាន់កាប់ចំណែកទីផ្សារបណ្តាញទូរស័ព្ទចល័តជាង ៤៥% ជាមួយនឹងអតិថិជនចំនួន ១០.២ លាននាក់ និងគ្របដណ្ដប់ ៥៧% នៃចំណែកទីផ្សារអ៊ីនធឺណិតល្បឿនលឿន។
    |
 |
|
Metfone តែងតែជាជម្រើសលេខមួយសម្រាប់ប្រជាជនកម្ពុជានៅពេលប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត |
ភាពជោគជ័យយ៉ាងឆាប់រហ័ស និងរឹងមាំរបស់ក្រុមហ៊ុន Metfone នៅកម្ពុជា បានដាក់មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនុកចិត្តជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Viettel ក្នុងការពង្រីកការវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន។ រូបមន្តសម្រាប់ភាពជោគជ័យគឺ "ហេដ្ឋារចនាសម្ព័ន្ធជាមុនសិន ការធ្វើអាជីវកម្មទៅតាមក្រោយ" និងយុទ្ធសាស្ត្រ "យកតំបន់ជនបទដើម្បីហ៊ុំព័ទ្ធតំបន់ទីក្រុង" បានបង្ហាញឱ្យឃើញពីភាពជោគជ័យនៅក្នុងទីផ្សារអន្តរជាតិ មិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ។
ក្រុមហ៊ុន Viettel យល់ថា ជាមួយនឹងយុទ្ធសាស្ត្រត្រឹមត្រូវ និងស្មារតីដ៏ម៉ឺងម៉ាត់ សហគ្រាសវៀតណាមអាចយកឈ្នះលើសាជីវកម្មពហុជាតិ។
លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន Metfone បានចែករំលែកបន្ថែមទៀតថា៖ "បុគ្គលិកគ្រប់រូបរបស់ក្រុមហ៊ុន Metfone បានចូលរួមចំណែកដល់ប្រទេសទាំងពីរ ជាចំណុចមួយដែលមិនមែនសហគ្រាសមួយណាក៏អាចធ្វើបានដែរ"។
ស្ពាននៃការទូតសេដ្ឋកិច្ច
លើសពីគម្រោងអាជីវកម្មធម្មតាមួយ ក្រុមហ៊ុន Metfone ដើរតួនាទីយ៉ាងច្បាស់លាស់ក្នុងការទូតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលជិត ២០ ឆ្នាំនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា មិនដូចក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តផ្សេងទៀតដែលផ្តោតតែលើតំបន់ទីក្រុងដែលមានប្រជាជនរស់នៅច្រើននោះទេ ក្រុមហ៊ុន Metfone បានពង្រីកការគ្របដណ្តប់ជាបន្តបន្ទាប់ដល់ "តំបន់ស" - តំបន់ព្រំដែន តំបន់ជនបទ និងកោះ ដែលស្ថានភាពភូមិសាស្ត្រមានភាពលំបាក និងលទ្ធភាពពាណិជ្ជកម្មមិនទាក់ទាញ។
ស្ថានីយ៍ជាង ៥០០ ត្រូវបានសាងសង់នៅក្នុងតំបន់ដែល "មានតែសេវារបស់ Metfone ប៉ុណ្ណោះអាចប្រើបានដែរ" ធានាបាននូវទំនាក់ទំនងរលូនដែលមិនមានការអាក់ខានសម្រាប់ប្រជាជននៅទីនោះ។ ស្ថានីយ៍ទាំងនេះបានក្លាយជា "ខែល" នៃព័ត៌មាន ដែលរួមចំណែកដល់ការធានាសន្តិសុខ ស្ថិរភាពសង្គម និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
លើសពីនេះ ក្រុមហ៊ុន Metfone បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនអត្រាប្រើប្រាស់ទូរស័ព្ទចល័តរបស់ប្រទេសពី ២៩% ដល់ ១២០% និងបំពេញបេសកកម្មរបស់ខ្លួនក្នុងការនាំយកបណ្តាញទូរស័ព្ទចល័ត និងបច្ចេកវិទ្យាព័ត៌មានដល់ប្រជាជនកម្ពុជា ៩៧%។ ក្រុមហ៊ុនត្រូវបានមេដឹកនាំនៃប្រទេសទាំងពីរវាយតំលៃថាជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព និងការទូត ដែលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងស្ថិតស្ថិរយូរអង្វែង" រវាងវៀតណាម និងកម្ពុជា។
ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ (ខែកក្កដា ឆ្នាំ២០២៣) ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុនតែមួយកត់ផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានធានាភាពរលូន បំរើប្រកបដោយប្រសិទ្ធភាពដល់ការដឹកនាំ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល និងកងទ័ពកម្ពុជា។ ព្រឹត្តិការណ៍សំខាន់មួយទៀតគឺការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (ខែឧសភា ឆ្នាំ២០២៣) - ជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាក្នុងតំបន់ - ដែលក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុនតែមួយគត់ផ្តល់ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ព្រឹត្តិការណ៍នេះ។
នៅឆ្នាំ២០១៧ ការដាក់ឱ្យដំណើរការកញ្ចប់សេវាកម្ម ឥណ្ឌូចិននៅកម្ពុជាបានលុបបំបាត់ថ្លៃសេវារ៉ូមីងរវាងកម្ពុជា វៀតណាម និងឡាវ។ កញ្ចប់នេះបានកាត់បន្ថយថ្លៃសេវាហៅទូរស័ព្ទចុះចំនួន១៣ដង ថ្លៃសេវាផ្ញើសារចុះចំនួន១០ដង និងបានបង្កើតការរីករាលដាលយ៉ាងសំខាន់៖ ទំនាក់ទំនងឆ្លងដែនមានភាពងាយស្រួលដូចការទំនាក់ទំនងក្នុងស្រុក ជំរុញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានវាយតម្លៃថា ក្រុមហ៊ុន Metfone បាននាំមកនូវមោទនភាពជាតិ រួមចំណែកដល់ការលើកកម្ពស់តួនាទីរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោកក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។
ពីក្រុមហ៊ុន Telco (ទូរគមនាគមន៍) ទៅក្រុមហ៊ុន Techco (ក្រុមហ៊ុនបច្ចេកវិទ្យា) និងបេសកកម្មបំរើ
ដោយមិនត្រឹមតែពឹងផ្អែកលើជោគជ័យនៃសេវាកម្មទូរគមនាគមន៍បែបប្រពៃណីនោះទេ ក្រុមហ៊ុន Metfone កំពុងនាំមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលជាតិនៅក្នុងប្រទេសកម្ពុជា។ ពួកគេគឺជាដៃគូជឿទុកចិត្តត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទុកចិត្តប្រគល់ឲ្យអនុវត្តគម្រោងសំខាន់ៗ។
ក្នុងនាមជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ក្រុមហ៊ុន Metfone បានផ្លាស់ប្តូរទៅជាក្រុមហ៊ុនបច្ចេកវិទ្យា (Techco) ដែលមានប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏ទូលំទូលាយ ទាំងហិរញ្ញវត្ថុ (eMoney) ការកម្សាន្ត (CamID) ទាំងដំណោះស្រាយរដ្ឋាភិបាលអេឡិចត្រូនិក។
នៅដើមខែធ្នូ ឆ្នាំ ២០២៥ ប្រទេសកម្ពុជាបានប្រកាសជាផ្លូវការនូវផែនការរបស់ខ្លួនក្នុងការដាក់ពង្រាយបណ្តាញ 5G ដោយសេវាកម្មត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៦។ ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Metfone ពីក្រុមហ៊ុន Telco ទៅក្រុមហ៊ុន Techco នៅកម្ពុជាបន្តបង្ហាញតាមយុទ្ធសាស្ត្រពីរគឺ TV360 និង Metfone Express។
    |
 |
|
នៅក្នុងមហាសន្និបាតប្រឡងប្រណាំងស្នេរហារជាតិលើកទី១១ លោក Luong Cuong ប្រធានរដ្ឋវៀតណាម ប្រគល់គ្រឿងឥស្សរិយយសវរជនពលកម្ម ជូនក្រុមហ៊ុន Metfone |
លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន Metfone បានអះអាងថា "ក្នុងនាមជាសហគ្រាសវៀតណាមដែលវិនិយោគនៅកម្ពុជា ក្រុមហ៊ុន Metfone មិនត្រឹមតែនាំមកនូវបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបម្រើជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពទៀតផង។ ក្នុងដំណើរការនេះ យើងតែងតែរក្សាការសន្យារបស់ខ្លួនគឺ៖ អភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកវិជ្ជមានដល់ប្រទេសទាំងពីរ ដូច្នេះការតភ្ជាប់នីមួយៗមិនមែនគ្រាន់តែជាសញ្ញាប៉ុណ្ណោះទេ ថែមទាំងជាការតភ្ជាប់មនុស្សនឹងគ្នាផងដែរ"។
ក្នុងវិស័យអប់រំ ប្រព័ន្ធគ្រប់គ្រងសាលារៀន SIS របស់ Metfone បានទៅដល់គ្រូបង្រៀន និងសិស្សជាង ៦០០០០០ នាក់ រួមជាមួយនឹងគម្រោងអ៊ីនធឺណិតសាលារៀនដែលគ្របដណ្តប់សាលារៀនចំនួន ១៤០០។ ក្នុងវិស័យថែទាំសុខភាព ប្រព័ន្ធគ្រប់គ្រង Telehealth និងការចាក់វ៉ាក់សាំងបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19។
ចាប់តាំងពីមកដល់ប្រទេសកម្ពុជា ក្រុមហ៊ុន Metfone បានចូលរួមវិភាគទានជិត ១២០ លានដុល្លារដល់សុខុមាលភាពសង្គម បង្កើតការងារធ្វើសម្រាប់ពលករក្នុងស្រុកជិត ៥០០០០ នាក់ ផ្ទេរចំណេះដឹង និងជួយពលករក្នុងស្រុកឱ្យធ្វើជាម្ចាស់លើបច្ចេកវិទ្យា និងបង្កើតអនាគតផ្ទាល់ខ្លួនរបស់ពួកគេ។
គ្រឿងឥស្សរិយយសពលកម្ម ដែលទើបត្រូវបានប្រគល់ជូនក្រុមហ៊ុន Metfone នៅឯមហាន្និបាតប្រឡងប្រណាំងស្នេហារជាតិទូទាំងប្រទេសលើកទី ១១ គឺជារង្វាន់សម្រាប់ស្មារតីបម្រើនោះ៕
បកប្រែដោយ Duy Hoan