ឱកាសថ្មីៗជាច្រើនសម្រាប់វិនិយោគិនបរទេសនៅវៀតណាម
កប.អនឡាញ - វៀតណាមបាននិងកំពុងមានគោលនយោបាយជាច្រើនដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ច FDI ធ្វើអាជីវកម្មដោយជោគជ័យនៅវៀតណាម។
នេះជាការបញ្ជាក់នៃលោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម ក្នុងជំនួបជាមួយលោក Ozasa Haruhiko ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីក្រុងហាណូយនៅថ្ងៃទី ១៦ ខែមករា។
    |
 |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ baochinhphu.vn) |
យោងតាមលោក Nguyen Chi Dung ឆ្នាំមុន វៀតណាមនៅតែប្តេជ្ញាចិត្តសម្រេចបានអត្រាកំណើនផលិតផលក្នុងស្រុកសរុប ១០% ឬខ្ពស់ជាងនេះនៅឆ្នាំ២០២៦ និងដំណាក់កាល ២០២៦-២០៣០ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងរយៈពេល ១០០ ឆ្នាំរបស់ប្រទេស។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាមួយនឹងផ្នត់គំនិត និងចក្ខុវិស័យថ្មីរបស់វៀតណាម ឱកាសថ្មីៗជាច្រើនកំពុងត្រូវបានបើកសម្រាប់វិនិយោគិន រួមទាំងវិនិយោគិនជប៉ុនផងដែរ។ វិនិយោគិនអាចទុកចិត្តបានលើទីផ្សារវៀតណាម និងពង្រីកការវិនិយោគ។
លោកប្រធានតំណាង JETRO បានសម្តែងបំណងប្រាថ្នាចង់ជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន ក្នុងនោះ JETRO ដើរតួនាទីយ៉ាងសកម្មក្នុងការតភ្ជាប់ធុរកិច្ចនៃភាគីទាំងពីរ ដោយមានគោលបំណងក្លាយជាដៃគូអភិវឌ្ឍរួម៕
បកប្រែដោយ Thuy Anh