មជ្ឈមណ្ឌល logistics ផ្លូវដែកណាននីង បានឲ្យដឹងថា តម្រូវការដឹកជញ្ជូនទំនិញនាំចេញតាមរយៈរថភ្លើងដឹកជញ្ជូនឆ្លងដែនចិន-វៀតណាម កើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៥។ បច្ចុប្បន្ន បរិមាណទំនិញនៅលើផ្លូវដែកនេះមានចំនួន ៧៣% នៃចំនួនរថភ្លើងដែលដឹកជញ្ជូនទំនិញនាំចេញទៅកាន់ប្រទេសវៀតណាម និង ៨៦% នៃបរិមាណកុងតឺន័រសរុបដែលនាំចេញទំនិញទៅកាន់ប្រទេសវៀតណាមតាមផ្លូវដែក។

leftcenterrightdel
រថភ្លើងដែលដឹកជញ្ជូនទំនិញនាំចេញពីស្ថានីយ៍ Song Than ទៅកាន់ប្រទេសចិន (រូបថត៖ vnanet.vn)

ដើម្បីបំពេញតម្រូវការដឹកជញ្ជូនកាន់តែកើនឡើងរវាងប្រទេសចិន និងវៀតណាម ចាប់ពីឆ្នាំ២០២៥ ផ្នែកផ្លូវដែករបស់ប្រទេសចិនបានបង្កើនសមត្ថភាពអូសទាញនៃរថភ្លើង Pingxiang Shi (ក្វាងស៊ី) - Dong Dang (វៀតណាម) ពី ១,០០០ តោន ឡើងដល់ ១,៣០០ តោន។

ខ្សែរថភ្លើងដឹកជញ្ជូនឆ្លងដែនចិន-វៀតណាមមានសេវាកម្មដែលអាចទុកចិត្តបានទាក់ទងនឹងពេលវេលា និងថ្លៃសមរម្យ ដែលសមស្របសម្រាប់ការនាំចេញទំនិញ ទៅកាន់ទីផ្សារអាស៊ាន៕

បកប្រែដោយ Thanh Cong