ទំហំនៃការនាំចូល និងនាំចេញទំនិញរបស់វៀតណាមកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ
កប.អនឡាញ - នៅថ្ងៃទី ៦ ខែមីនា យោងតាមរបាយការណ៍នៃនាយកដ្ឋានស្ថិតិ បានបង្ហាញថា សកម្មភាពពាណិជ្ជកម្មបរទេសរបស់វៀតណាមក្នុងរយៈពេលពីរខែដើមឆ្នាំនេះ បានរីកចម្រើនគួរឲ្យកត់សម្គាល់ ទោះបីជាខែកុម្ភៈត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ពីថ្ងៃឈប់សម្រាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលបណ្តាលឲ្យមានថ្ងៃធ្វើការតិចជាង ៥ ថ្ងៃបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ទំហំនៃការនាំចេញទំនិញសម្រេចបាន ៧៦.៣៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.៣% ហើយទំហំនៃការនាំចូលសម្រេចបាន ៧៩.៣៤ ពាន់លានដុល្លារអាមេរិក កើនឡើង ២៦.៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
    |
 |
|
រូបថតឧទហរណ៍ (vietnamplus.vn) |
វិស័យ FDI បានកត់ត្រាកំណើននាំចូលកើនឡើង ៤២.២% ដែលបង្ហាញពីនិន្នាការនៃការពង្រីកការវិនិយោគ និងផលិតកម្មរបស់ធុរកិច្ចបរទេសនៅក្នុងប្រទេសវៀតណាម។
សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម ដែលមានទំហំនៃការនាំចេញសម្រេចបាន ២៣.៨ ពាន់លានដុល្លារអាមេរិក។ ប្រទេសចិនជាទីផ្សារនាំចូលធំជាងគេ ដែលមានទំហំសម្រេចបាន ៣១.៩ ពាន់លានដុល្លារអាមេរិក។ ជាពិសេស អត្រាកំណើននៃការនាំចូលលើសពីការនាំចេញ ដែលបណ្តាលឲ្យមានឱនភាពពាណិជ្ជកម្មចំនួន ២.៩៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរខែដើមឆ្នាំ ២០២៦៕
បកប្រែដោយ Thuy Anh