ដោយមានព្រំដែនគោកលាតសន្ធឹងជាង ១៤០០ គីឡូម៉ែត្រ វៀតណាម និងចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលបង្កើតតម្រូវការចាំចាច់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាព ដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់ប្រទេសនីមួយៗ ពេលជាមួយគ្នានេះ បង្កើតលក្ខណអំណោយផលក្នុងការសម្របសម្រួលការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដោយសារតែតម្រូវការនេះ ដែលកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ជាពិសេសកិច្ចសហប្រតិបត្តិការការពារព្រំដែន ត្រូវបានភាគីទាំងពីរឱ្យតម្លៃកាន់តែខ្លាំងឡើង ហើយបានក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងវៀតណាម-ចិនទាំងមូល។

leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍នៅក្នុងសិក្ខាសាលាមួយដែលប្រារព្ធឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូររវាងនាយទាហានវ័យក្មេងនៃកងការពារព្រំដែនខេត្តឡាងសឺន និងនាយទាហានវ័យក្មេងនៃប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន និងអន្តោប្រវេសន៍ក្វាងស៊ី (ចិន) ខែមេសា ឆ្នាំ២០២៥

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កងទ័ពនៃប្រទេសទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ អនុវត្តយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងកម្លាំងការពារព្រំដែន កងទ័ពជើងទឹក និងកងឆ្មាំ សមុទ្រនៃប្រទេសទាំងពីរក្នុងការគ្រប់គ្រងព្រំដែន និងសមុទ្រ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែន។ តាមរយៈយន្តការសហប្រតិបត្តិការទាំងនេះ ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរបានពង្រីកជានិច្ច។ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនា ការល្បាតរួមគ្នា និងកម្មវិធីផ្លាស់ប្តូររវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ បញ្ហាជាច្រើនដែលកើតឡើងក្នុងការគ្រប់គ្រង និងការពារព្រំដែនត្រូវបានដោះស្រាយភ្លាមៗនៅកម្រិតមូលដ្ឋាន។ ការសម្របសម្រួលនេះបានដាក់គ្រឹះដ៏សំខាន់សម្រាប់ការលើកកម្ពស់ការទូតការពារព្រំដែនកាន់តែស៊ីជម្រៅ ដែលរួមចំណែកដល់ការកសាងព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាម និងចិន។

នៅក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញនៅក្នុងតំបន់ និងពិភពលោក ការពង្រឹងការសម្របសម្រួលរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរមិនត្រឹមតែរួមចំណែកដល់ការរក្សាអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែននៃប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងបង្កើតបរិយាកាសស្ថិរភាពសម្រាប់ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ព្រំដែនផងដែរ។ តាមពិតទៅ យន្តការសម្របសម្រួល គំរូសហប្រតិបត្តិការ និងសកម្មភាពការទូតការពារព្រំដែនជាច្រើនត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយភាគីទាំងពីរ ក្នុងនោះកម្លាំងការពារព្រំដែនវៀតណាមដើរតួនាទីស្នូលក្នុងការផ្តល់យោបល់ និងរៀបចំអនុវត្ត។

នៅក្នុងដំណើរការនៃការអភិវឌ្ឍទំនាក់ទំនងការពារជាតិរវាងវៀតណាម និងចិន ការផ្លាស់ប្ដូរមិត្តភាពការពារព្រំដែនវៀតណាម-ចិនត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយនៃការទូតការពារជាតិ។ បន្ទាប់ពីការអនុវត្តជាងមួយទសវត្សរ៍ សកម្មភាពនេះមិនត្រឹមតែរួមចំណែកដល់ការពង្រឹងទំនុកចិត្តរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបង្កើតយន្តការសហប្រតិបត្តិការដ៏សំខាន់មួយក្នុងការគ្រប់គ្រង និងការពារព្រំដែនផងដែរ។

នៅឆ្នាំ ២០១៤ កម្មវិធីនេះត្រូវបានធ្វើឡើងជាលើកដំបូងនៅខេត្តក្វាងនិញ (វៀតណាម) និងខេត្តក្វាងស៊ី (ចិន)។ ចាប់តាំងពីពេលនោះមក សកម្មភាពផ្លាស់ប្ដូរត្រូវបានរក្សាទុកជារៀងរាល់ឆ្នាំ និងរៀបចំឆ្លាស់គ្នានៅតាមមូលដ្ឋានជាច្រើនតាមបណ្តោយព្រំដែន។ ជាមួយនឹងព្រឹត្តិការណ៍នីមួយៗ ទំហំ និងខ្លឹមសារនៃកម្មវិធីបានពង្រីក ដែលបានក្លាយជាវេទិកាសំខាន់មួយដើម្បីបង្កើនការយល់ដឹង ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរ សកម្មភាពជាក់ស្តែងជាច្រើនត្រូវបានអនុវត្តដូចជា ការល្បាតរួមគ្នា លំហាត់សម្របសម្រួលសង្គ្រោះគ្រោះមហន្តរាយ ការបង្ការ និងគ្រប់គ្រងជំងឺ ការផ្លាស់ប្តូរវប្បធម៌ និងកីឡា និងការពិនិត្យសុខភាព និងការព្យាបាលសម្រាប់ប្រជាជននៅតំបន់ព្រំដែន។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កើនការសម្របសម្រួលរវាងកងកម្លាំងពាក់ព័ន្ធនៃភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជននៅសងខាងព្រំដែនផងដែរ។

leftcenterrightdel
កម្មាភិបាលយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Lung Cu នៃកងទ័ពការពារព្រំដែនខេត្ត Tuyen Quang ធ្វើការល្បាតទ្វេភាគីជាមួយកងកម្លាំងការពារព្រំដែនចិន

ស្របគ្នានឹងការផ្លាស់ប្តូរកម្រិតខ្ពស់ ការសម្របសម្រួលដ៏សំខាន់រវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរត្រូវបានអនុវត្តជាប្រចាំ។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានដឹកនាំបញ្ជាការដ្ឋានការពារព្រំដែននៃខេត្តព្រំដែនភាគខាងជើងវៀតណាមចំនួន ៧ឱ្យពង្រឹងការសម្របសម្រួលជាមួយកងកម្លាំងការពារព្រំដែននៃខេត្ត Yunnan និង Guangxi (ប្រទេសចិន) ក្នុងការគ្រប់គ្រង និងការពារព្រំដែន។ ភាគីទាំងពីររក្សាយន្តការនៃកិច្ចពិភាក្សាជាប្រចាំ និងកិច្ចសន្ទនាពិសេស ដោយផ្លាស់ប្តូរព័ត៌មានតាមរយៈខ្សែទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីយល់ឃើញពីស្ថានភាពភ្លាមៗ និងសម្របសម្រួលការដោះស្រាយបញ្ហាដែលកំពុងកើតឡើង។ ការល្បាតរួមគ្នាត្រូវបានរៀបចំជាប្រចាំ ដោយហេតុនេះធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការរកឃើញ និងទប់ស្កាត់ការរំលោភបំពាន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទផ្សេងៗ និងរួមចំណែកដល់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងច្រកទ្វារព្រំដែន។

លើសពីនេះ គំរូសហប្រតិបត្តិការជាក់ស្តែងជាច្រើនត្រូវបានអនុវត្តដូចជា "ការកសាងព្រំដែនគំរូ" "ឯកអគ្គរដ្ឋទូតមិត្តភាព" និង "ការល្បាតសាមគ្គីភាព"។ ជាពិសេស ការចងសម្ព័ន្ធមេត្រីភាពរវាប៉ុស្តិ៍ការពារព្រំដែននានា និងកងកម្លាំងប្រដាប់អាវុធនៅភាគីទាំងពីរបានរួមចំណែកដល់ការកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែន។ ភាគីទាំងពីរក៏រៀបចំលំហាត់រួមគ្នាជាប្រចាំលើការប្រឆាំងភេរវកម្ម និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី រួមទាំងការពន្លត់អគ្គីភ័យព្រៃឈើឆ្លងដែន និងជំនួយផ្នែកវេជ្ជសាស្រ្ត ត្រូវបានអនុវត្តដើម្បីបង្កើនការសម្របសម្រួលក្នុងការដោះស្រាយគ្រាអាសន្ន។ ការគ្រប់គ្រង នៅច្រកព្រំដែនត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធ។ នីតិវិធីរដ្ឋបាលកំពុងត្រូវបានធ្វើកំណែទម្រង់យ៉ាងសកម្ម ហើយបច្ចេកវិទ្យាព័ត៌មានកំពុងត្រូវបានអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពនៃការបោសសម្អាតគយ និងសម្រួលដល់ពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការមិនត្រឹមតែរវាងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរទេ ថែមទាំងសហគមន៍នៅសងខាងព្រំដែន។ រហូតមកដល់បច្ចុប្បន្ន លំនៅដ្ឋានតាមតាមព្រំដែនចំនួន ៧២ គូបានចង់សម្ព័ន្ធមេត្រីភាព ដែលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងសហគមន៍។ គំរូជាច្រើនដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអប់រំផ្នែកច្បាប់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកដល់ការកែលម្អជីវិតរបស់ប្រជាជននៅតំបន់ព្រំដែន។

សមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែនវៀតណាម និងកងកម្លាំងការពារព្រំដែនចិនក្នុងរយៈពេលកន្លងមកនេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតីនៃការទទួលខុសត្រូវ ការជឿទុកចិត្ត និងសុច្ឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ បទពិសោធន៍បានបង្ហាញថា នៅពេលដែលយន្តការសម្របសម្រួលត្រូវបានរក្សាប្រកបដោយប្រសិទ្ធភាព និងនៅពេលដែលកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ ការយោគយល់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នោះ ព្រំដែនវៀតណាម-ចិនមិនត្រឹមតែត្រូវបានគ្រប់គ្រងយ៉ាងរឹងមាំប៉ុណ្ណោះទេ ថែមទាំងក្លាយជាកន្លែងនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ៕

បកប្រែដោយ Duy Hoan