នៅក្នុងសិក្ខាសាលានេះ លោក Nguyen Truong Son ប្រធានសមាគមផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម (VAA) បានឲ្យដឹងថា VAA បានអនុវត្តដោយជោគជ័យនូវគម្រោងមួយចំនួនដើម្បីផ្សព្វផ្សាយផលិតផលល្អរបស់វៀតណាមនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេស ចិន និងឥណ្ឌា។ លោកបានសម្តែងក្តីសង្ឃឹមថា ផលិតផលដែលវៀតណាមមានប្រៀបខ្លាំង នឹងជ្រៀតចូលក្នុងទីផ្សាររុស្ស៊ី តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែល VAA កំពុងអភិវឌ្ឍ។

leftcenterrightdel
រូបថតឧទាហរណ៍៖ baochinhphu.vn

យោងតាមលោក Duong Hoang Minh ទីប្រឹក្សាពាណិជ្ជកម្ម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសរុស្ស៊ី អ្នកប្រើប្រាស់រុស្ស៊ីយកចិត្តទុកដាក់ជាពិសសេសលើផលិតផលម្ហូបអាហារ រួមទាំងជលផល កាហ្វេ អង្ករ គ្រាប់ស្វាយចន្ទី និងផលិតផលបៃតង។ល។ ធុរកិច្ចវៀតណាមត្រូវស្វែងរកទីផ្សារ ផ្សព្វផ្សាយ និងលើកកម្ពស់គុណភាពនៃផលិតផលរបស់ខ្លួន៕

បកប្រែដោយ Thanh Cong