ថ្លែងនៅក្នុងពិធី លោក Bui Thanh Son សង្កត់ធ្ងន់លើការជួយគាំទ្រ ដែលបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរបានផ្តល់ឲ្យគ្នាទៅវិញទៅមកក្នុងរយៈពេល ៧៦ ឆ្នាំកន្លងមក។ លោកបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មរបស់ប្រទេសវៀតណាម។ លោកជឿជាក់ថា ទំនាក់ទំនងវៀតណាម-ចិននឹងបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ ស្ថិរភាព និងនិរន្តរភាពរយៈពេលវែង ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

leftcenterrightdel
ប្រតិភូនៅក្នុងពិធីលៀងសាយភោជន៍

លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលបក្សទាំងពីរ និងប្រទេសទាំងពីរសម្រេចបានចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។ លោកបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងសាមគ្គីជាមួយវៀតណាម ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ និងលើកកម្ពស់ប្រសិទ្ធភាពនៃការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។ លោក He Wei ក៏បានសម្តែងទំនុកចិត្តថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងទទួលបានជោគជ័យ ដោយបើកយុគសម័យថ្មីនៃការអភិវឌ្ឍសម្រាប់ប្រជាជាតិវៀតណាម និងបើកជំពូកថ្មីនៃទំនាក់ទំនងវៀតណាម-ចិន៕

បកប្រែដោយ Thuy Anh