កិច្ចប្រជុំនេះបានអនុម័តលើសេចក្តីប្រកាសទីក្រុងហាណូយ ស្តីពីកិច្ចសហប្រតិបត្តិការឌីជីថល ដោយបញ្ជាក់ពីការជំរុញកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងស្មារតីសមភាពនិងភាពជាដៃគូ សំដៅពង្រឹងមូលដ្ឋានគ្រឹះសម្រាប់សហគមន៍អាស៊ីអាគ្នេយ៍ដ៏រុងរឿង និងសន្តិភាព។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (ADGMIN) (រូបថត៖ thanhtra.com.vn)

សេចក្តីប្រកាសទីក្រុងហាណូយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថលប្រកបដោយបរិយាប័ន្ន សុវត្ថិភាព និងចីរភាពរបស់អាស៊ាន ហើយឆ្ពោះទៅអនាគតដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការឌីជីថល និងអនុម័តលើផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៦-២០៣០ (ADM ២០៣០) ដើម្បីកសាងអាស៊ានទៅជាសហគមន៍ឌីជីថលប្រកបដោយបរិយាប័ន្ន គួរឱ្យទុកចិត្ត និងភាពច្នៃប្រឌិត ដោយប្រគល់សិទ្ធិដល់ប្រជាពលរដ្ឋ និងអាជីវកម្មទាំងអស់ ឱ្យរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថលសកល។ សេចក្តីប្រកាសទីក្រុងហាណូយក៏ជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏គួរឱ្យទុកចិត្ត និងសុវត្ថិភាព; ពង្រឹងកម្លាំងពលកម្មឌីជីថល និងទេពកោសល្យឌីជីថល ពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរឌីជីថលបៃតង; លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន និងអង្គការអន្តរជាតិ ដើម្បីសម្រេចបានមហិច្ឆតារបស់អាស៊ានក្នុងការក្លាយជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេនៅលើពិភពលោក៕

តាម vovword.vn