ក្នុងជំនួប លោក Nguyen Manh Hung បានឲ្យដឹងថា វៀតណាមបានបង្កើតប្រព័ន្ធអេកូឡូស៊ី 5G ពេញលេញមួយ ហើយសង្ឃឹមថាសិង្ហបុរីនឹងគាំទ្រប្រព័ន្ធអេកូឡូស៊ីនេះ។

ដោយវាយតម្លៃថាកិច្ចសហប្រតិបត្តិការឌីជីថលរវាងវៀតណាម និងសិង្ហបុរី គប្បីមានការផ្លាស់ប្តូរដើម្បីទទួលបានលទ្ធផលជាក់ស្តែងជាងមុន លោក Nguyen Manh Hung បានចាត់ទុកថា ប្រទេសអាស៊ាននីមួយៗគួរតែជ្រើសរើសវិស័យសំខាន់មួយដើម្បីអភិវឌ្ឍ បង្កើតគំរូដែលអាចចែករំលែកនៅក្នុងតំបន់ និងផ្សព្វផ្សាយនៅលើពិភពលោក។ 

leftcenterrightdel
លោក Nguyen Manh Hung និងលោកស្រី Josephine Teo នៅក្នុងជំនួប (រូបថត៖ mst.gov.vn)

លោកស្រី Josephine Teo បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំ ADGMIN លើកទី៦ របស់វៀតណាម ដោយចាត់ទុកថា កិច្ចប្រជុំប្រព្រឹត្តទៅជាមួយនឹងកម្មវិធីការងារជាច្រើន ប៉ុន្តែត្រូវបានសម្របសម្រួលល្អ។ យោងតាមលោកស្រី ស្មារតីសកម្ម និងការទទួលខុសត្រូវរបស់ប្រទេសជាសមាជិក គឺជាកត្តាសំខាន់ៗដើម្បីធានាថាកិច្ចប្រជុំក្នុងតំបន់ទទួលបានលទ្ធផលជាក់ស្តែង។

លោកស្រី Josephine Teo ក៏បានអបអរសាទរចំពោះប្រទេសវៀតណាមដែលអភិវឌ្ឍបច្ចេកវិទ្យា 5G យ៉ាងឆាប់រហ័ស។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ AI លោកស្រីរដ្ឋមន្ត្រីសិង្ហបុរីបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសសិង្ហបុរីកំពុងដើរតួនាទីជាប្រធានក្រុមការងារស្ដីពីអភិបាលកិច្ច AI ក្នុងក្របខ័ណ្ឌ ADGMIN។ ប្រទេសសិង្ហបុរីកំពុងជម្រុញតម្រូវការជាក់លាក់សម្រាប់អភិបាលកិច្ច AI ដោយលើកឡើងកម្មវិធីវាយតម្លៃ និងសាកល្បង AI កម្រិតជាតិ។ យោងតាមលោកស្រី Josephine Teo វិធីសាស្រ្តនេះនឹងផ្តល់តម្លៃកាន់តែច្រើន ប្រសិនបើពង្រីកដល់កម្រិតអាស៊ាន តាមរយៈនោះ ជួយតំបន់នេះលើកកម្ពស់សមត្ថភាពអភិបាលកិច្ច AI ដោយព្រមៗគ្នា៕

បកប្រែដោយ Thuy Anh