ថ្លែងនៅក្នុងសន្និសីទនេះ លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានឲ្យដឹងថា ក្នុងឆ្នាំនេះ ការនាំចេញកសិ-រុក្ខ-ជលផល ទទួលបានលទ្ធផលលេចធ្លោ ដោយសម្រេចបានជាង ៧០ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

ដើម្បីសម្រេចបានកំណើនបន្ថែមទៀត វិស័យកសិកម្ម ជាពិសេសផ្នែកជលផល ត្រូវការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តផលិតកម្ម ការប្រមូលផល និងកែច្នៃ ការអភិវឌ្ឍទីផ្សារ និងលើកកម្ពស់ការ ផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍កសិកម្មវិលជុំ អនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ធានាសុវត្ថិភាពចំណីអាហារតាមខ្សែសង្វាក់ និងធានាបាននូវការតាមដានប្រភពដើមប្រកបដោយតម្លាភាព។​ “ឆ្នាំនេះ ការនាំចេញជលផលសម្រេចបានជាង ១១.៣ ពាន់លានដុល្លារអាមេរិក។ ជលផលរបស់យើងសម្រេចបានសមិទ្ធផលក្នុងបរិបទពិភពលោកដ៏លំបាក ដែលជាប្រការគួរឲ្យវាយតម្លៃខ្ពស់។ ការនាំចេញជលផលទៅកាន់សហរដ្ឋអាមេរិកសម្រេចបានទំហំជាង ១.៨ ពាន់លានដុល្លារ ក្នុងនោះបង្គាជាង ៨០០ លានដុល្លារ ត្រីធូណាជាង ៣០០ លានដុល្លារ និងត្រីប្រាជាង ៣០០ លាន ដុល្លារ។ ទីផ្សារអឺរ៉ុប ជារៀងរាល់ឆ្នាំត្រឹមតែសម្រេចបានជាង ៥.៤ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះប្រហែលជាង ៩ ពាន់លានដុល្លារ។ ក្នុងនោះ នាំចេញត្រីប្រាប្រហែល ១.៦-១.៧ លានតោន ដែលមានតម្លៃប្រហែល ២.១ ពាន់លានដុល្លារ”។

យោងតាមសមាគមត្រីប្រាវៀតណាម គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ ការនាំចេញត្រីប្រារបស់វៀតណាមបានលើសពី ២ ពាន់លានដុល្លារជាផ្លូវការ ដែលកើនឡើងប្រហែល ៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារសំខាន់ចំនួនពីរ ខណៈដែលប្រេស៊ីលបានកត់ត្រាកំណើនដ៏លេចធ្លោចំនួន ៥១%៕

តាម vovworld.vn