លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងជូនពរលោក To Lam អគ្គលេខាបក្ស ដែលត្រូវបានជ្រើសតាំងសារជាថ្មីកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤។ លោក Lee Jae Myung បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស វៀតណាមនឹងបន្តសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ រួមទាំងគោលដៅនៃការសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ក្នុងរយៈពេលខាងមុខ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

រីឯលោក To Lam អគ្គលេខាបក្ស បានចែករំលែកអំពីលទ្ធផលសំខាន់ៗជាពិសេសនៃមហាសន្និបាតលើកទី ១៤ ដោយសង្កត់ធ្ងន់ថា វៀតណាមតែងតែចាត់ទុកកូរ៉េខាងត្បូងជាដៃគូអាទិភាពឈានមុខគេនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមនឹងបន្តជាដៃគូដែលអាចទុកចិត្តបាន ស្ថិរភាព និងមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ជាមួយកូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានប្រកបដោយប្រសិទ្ធភាព។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើទិសដៅជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសសរស្តម្ភសំខាន់មួយ ដោយខិតខំសម្រេចបាននូវគោលដៅនៃការឈានដល់ពាណិជ្ជកម្មទ្វេភាគីចំនួន ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០៕

បកប្រែដោយ Huyen Trang