នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី ២៩ ខែមករា នៅទីក្រុងហាណូយ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានអះអាងថា ការដែលវៀតណាមក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សា បានបង្ហាញពីគោលជំហរដោយឥតងាករេរបស់វៀតណាមក្នុងការគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ឆ្ពោះទៅរកការដោះស្រាយជម្លោះ។
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា៖ "វៀតណាមនឹងសហការយ៉ាងសកម្មជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិភាពក្នុងការអនុវត្តផែនការសន្តិភាព ដោយហេតុនោះ បញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា ជំរុញសន្តិភាពប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា ដោយឈរលើដំណោះស្រាយរដ្ឋពីរ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ "៕
បកប្រែដោយ Huyen Trang
Type the code from the image