គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងវប្បធម៌រវាងរដ្ឋាភិបាលទាំងពីរ ដែលចុះហត្ថលេខានៅឆ្នាំ២០០៧ ព្រមទាំងឆ្លើយតបតម្រូវការសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទិសដៅអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងម៉ូសំប៊ិក។

យោងតាមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងបង្កើនគម្រោងបង្រៀន ស្រាវជ្រាវ ការផ្លាស់ប្តូរការសិក្សា ការបណ្តុះបណ្តាល ការផ្លាស់ប្តូរនិស្សិត និងវិស័យផ្សេងៗទៀត ហើយប្រទេសទាំងពីរយល់ព្រមផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ១៥ នាក់ជារៀងរាល់ឆ្នាំ។

leftcenterrightdel
លោកស្រី Tran Thi Thu Thin និងលោកស្រី Samaria Tovela ចុះហត្ថលេខាលើកិច្ចព្រមព្រៀង (រូបថត៖ baoquocte.vn)

តាមរយៈការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលវៀតណាម និងម៉ូសំប៊ិកមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សាឲ្យកាន់តែរឹងមាំ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងពិធី លោកស្រី Samaria Tovela បានសម្តែងនូវក្ដីរីករាយដែលប្រទេសទាំងពីរបានបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយក្នុងវិស័យអប់រំ ស្របតាមតម្រូវការជាក់ស្តែង។ លោកស្រីជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងរៀបចំសកម្មភាពសហប្រតិបត្តិការមានប្រសិទ្ធភាពជាច្រើននាពេលអនាគត។

លោកស្រី Tran Thi Thu Thin បានថ្លែងអំណរគុណចំពោះស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរដែលចូលរួមចំណែកដល់ការត្រៀមរៀបចំសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោកស្រីឯកអគ្គរដ្ឋទូតជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អ្នកទទួលផល រួមទាំងនិស្សិតនៃប្រទេសទាំងពីរដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ តាមរយៈនោះគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់ប្រទេសម៉ូសំប៊ិកក្នុងវិស័យដែលរដ្ឋាភិបាលម៉ូសំប៊ិកផ្តល់អាទិភាព៕

បកប្រែដោយ Thuy Anh