ចាប់ពីថ្ងៃទី២៣-២៧ ខែកុម្ភៈ ប្រទេសវៀតណាមបានចូលរួមជាផ្លូវការជាលើកដំបូងនៅក្នុងពិព័រណ៍ និងសន្និសីទអប់រំអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិក (APAIE) ដែលបានប្រារព្ធឡើងនៅទីក្រុងហុងកុង (ប្រទេសចិន) និងបានរៀបចំពិព័រណ៍វៀតណាមក្នុងក្របខ័ណ្ឌនៃសន្និសីទ។

leftcenterrightdel
(រូបថត៖ VNA)

សកម្មភាពនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការសមាហរណកម្មអន្តរជាតិនៃការអប់រំវៀតណាមជាទូទៅ ដោយការអប់រំកម្រិតឧត្តមសិក្សាដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ បង្ហាញពីការផ្លាស់ប្តូរពីការចូលរួមដាច់ដោយឡែករបស់ ស្ថាប័នអប់រំនីមួយៗទៅជាការចូលរួមជាលក្ខណៈជាតិដែលមានប្រព័ន្ធ និងវិជ្ជាជីវៈជាងមុន។

សារសំខាន់របស់ប្រទេសវៀតណាមនៅក្នុងព្រឹត្តិការណ៍នេះគឺដើម្បីបង្ហាញពីប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សាដ៏ស្វាហាប់ ដែលសង្កត់ធ្ងន់លើការបណ្តុះបណ្តាលដែលមានគុណភាព ការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ និងការពង្រឹងសមាហរណកម្មអន្តរជាតិ។

ស្ថាប័នអប់រំកម្រិតឧត្តមសិក្សាវៀតណាមដែលចូលរួមក្នុង APAIE ២០២៦ មានគោលបំណងបង្កើនការជ្រើសរើសនិស្សិតអន្តរជាតិ និងទាក់ទាញអ្នកជំនាញ សាស្ត្រាចារ្យ អ្នកគ្រប់គ្រង និងអ្នកវិទ្យាសាស្ត្រឆ្នើមៗមកពីជុំវិញពិភពលោកឱ្យមកធ្វើការនៅប្រទេសវៀតណាម។ លើកកម្ពស់គុណភាពនៃការអប់រំកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សារបស់ប្រទេសវៀតណាម ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្លាស់ប្តូរគ្រូបង្រៀន និងនិស្សិត និងបង្កើនការទទួលស្គាល់ និងកិត្យានុភាពនៃការអប់រំកម្រិតឧត្តមសិក្សារបស់វៀតណាមនៅក្នុងទីផ្សារពិភពលោក៕

បក​ប្រែដោយ Duy Hoan