ការប្រឡងនៅឆ្នាំនេះទទួលបានគម្រោងចំនួន ៩១ នៃប្រទេសនិងដែនដីចំនួន ១៣ ដូចជាសហរដ្ឋអាមេរិក សិង្ហបុរី អារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក ជាដើម។ នេះត្រូវបានចាត់ទុកថាជាការប្រឡងវិទ្យាសាស្ត្រដ៏មានកិត្យានុភាពមួយសម្រាប់សិស្សមិនត្រឹមតែបង្ហាញជំនាញភាសាបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់សិស្សស្វែងយល់អំពីស្តង់ដារស្រាវជ្រាវ និងឯកសារវិទ្យាសាស្ត្រអន្តរជាតិផងដែរ។

leftcenterrightdel
ក្រុមសិស្សវៀតណាម ឈ្នះមេដាយមាសពីរគ្រឿងនៅក្នុងការប្រឡង (រូបថត៖ វិទ្យាល័យតំបន់ភ្នំ Viet Bac)

ដោយយកឈ្នះលើដៃគូជាច្រើន គម្រោងជីវវេជ្ជសាស្ត្រពីររបស់ក្រុមសិស្សវៀតណាមបានឈ្នះមេដាយមាសពីរគ្រឿង។ ជាពិសេស សិស្សវៀតណាមដែលចូលរួមក្នុងការប្រឡងនេះមកពីតំបន់ភ្នំនៅភាគខាងជើងរបស់វៀតណាម ដែលភាគច្រើនជាសិស្សជនជាតិភាគតិចដូចជា Tay និង Nung។

លទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍នេះនៅ ICPC 2026 មិនត្រឹមតែបញ្ជាក់ពីសមត្ថភាព ភាពវៃឆ្លាត និងស្មារតីធ្វើសមាហរណកម្មអន្តរជាតិរបស់សិស្សវៀតណាម ជាពិសេសសិស្សជនជាតិភាគតិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការវិនិយោគត្រឹមត្រូវក្នុងការអភិវឌ្ឍការអប់រំ ជាពិសេសការអប់រំ STEM និងការស្រាវជ្រាវវិទ្យាសាស្ត្រ៕

បកប្រែដោយ Thanh Cong