អ្នកវិទ្យាសាស្ត្រវៀតណាមពីរនាក់ឈ្នះពានរង្វាន់នវានុវត្តន៍អាស៊ីឆ្នាំ២០២៥
កប.អនឡាញ - ពានរង្វាន់នវានុវត្តន៍អាស៊ី បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះអ្នកវិទ្យាសាស្ត្រដែលឈ្នះពានរង្វាន់សម្រាប់ឆ្នាំ២០២៥។
វៀតណាមមានកិត្តិយសដែលមានអ្នកវិទ្យាសាស្ត្រឆ្នើមពីរនាក់ដែលទទួលបានពានរង្វាន់នេះគឺ៖ លោកសាស្ត្រាចារ្យរង បណ្ឌិត Chu Manh Hung មកពីសាលាវត្ថុធាតុដើម សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ និងលោកស្រីបណ្ឌិត Vu Thi Tan មកពីសាលាគីមីវិទ្យា និងវិទ្យាសាស្ត្រជីវិត សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។
    |
 |
|
អ្នកវិទ្យាសាស្ត្រវៀតណាមពីរនាក់ឈ្នះពានរង្វាន់នវានុវត្តន៍អាស៊ីឆ្នាំ២០២៥ (រូបថត៖ vnanet.vn) |
ពានរង្វាន់នវានុវត្តន៍អាស៊ី ដែលផ្តួចផ្តើមឡើងដោយមូលនិធិសកល Hitachi ក្នុងឆ្នាំ២០២០ មានគោលបំណងលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមចំណែកដោះស្រាយបញ្ហាសង្គម និងឆ្ពោះទៅរកសង្គមប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន។
នៅឆ្នាំ២០២៥ កម្មវិធីនេះបានទាក់ទាញការចូលរួមពីសាកលវិទ្យាល័យប្រមាណ ២៦ នៅក្នុងប្រទេសអាស៊ានចំនួន ៦។ ការតែងតាំងត្រូវបានវាយតម្លៃដោយផ្អែកលើភាពច្នៃប្រឌិត ការអនុវត្តជាក់ស្តែង និងការអនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ៕
បកប្រែដោយ Huyen Trang