បង្ហាញមុខសៀវភៅ "រីករាយរៀនភាសាវៀតណាម" ទៅកាន់អាណិកជនវៀតណាម
កប.អនឡាញ - សៀវភៅ "រីករាយរៀនភាសាវៀតណាម" ត្រូវបានបង្កើតឡើងក្នុងស្មារតីប្រកាន់យកអ្នកសិក្សាជាមជ្ឈមណ្ឌល ដោយចាត់ទុកភាសាវៀតណាមមិនត្រឹមតែជាមុខវិជ្ជាប៉ុណ្ណោះទេ ថែមទាំងជាលំហវប្បធម៌សម្រាប់កុមារវៀតណាមនៅបរទេស។
ក្នុងកម្មវិធី “ណែនាំស៊េរីសៀវភៅរីករាយរៀនភាសាវៀតណាម និងការជួបជុំនានិទាឃរដូវឆ្នាំ ២០២៦” ដែលប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែកុម្ភៈ នៅទីក្រុងហាណូយ តាមទម្រង់ផ្ទាល់ និងអនឡាញ លោក Nguyen Duy Anh សមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អគ្គលេខាធិការនៃបណ្តាញសកលសម្រាប់ការបង្រៀនភាសាវៀតណាម និងវប្បធម៌វៀតណាមបានមានប្រសាសន៍ថា ការយកចិត្តទុកដាក់មួយក្នុងចំណោមការយកចិត្តទុកដាក់របស់បណ្តាញក្នុងឆ្នាំកន្លងទៅគឺរៀបចំថ្នាក់បណ្តុះបណ្តាល និងបំប៉ន់វិជ្ជាជីវៈលើការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀន និងអ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍វៀតណាមនៅឯបរទេស។
    |
 |
|
សៀវភៅ "រីករាយរៀនភាសាវៀតណាម" |
ថ្នាក់បណ្តុះបណ្តាលត្រូវបានធ្វើឡើងទាំងទម្រង់ផ្ទាល់ និងតាមអនឡាញ ដោយផ្តោតលើវិធីសាស្រ្តបង្រៀនភាសាវៀតណាមសម្រាប់កុមារប្រើពីរភាសា របៀបរៀបចំមេរៀនដែលទាក់ទងនឹងវប្បធម៌វៀតណាម ក៏ដូចជាចែករំលែកបទពិសោធន៍ក្នុងការរៀបចំថ្នាក់រៀនសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងនៅក្នុងប្រទេសនីមួយៗ។ ពីការរៀបចំថ្នាក់បណ្តុះបណ្តាលទាំងនេះតម្រូវការកម្មវិធីសិក្សាដែលសមស្របនឹងកុមារវៀតណាមនៅឯបរទេសត្រូវបានរៀបចំយ៉ាងច្បាស់លាស់ ក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដំណើរការចងក្រងស៊េរីសៀវភៅ "រីករាយរៀនភាសាវៀតណាម"។
សៀវភៅនេះត្រូវបានបង្កើតឡើងក្នុងស្មារតីនៃការប្រកាន់យកការសិក្សាជាមជ្ឈមណ្ឌល ដោយចាត់ទុកភាសាវៀតណាមមិនត្រឹមតែជាមុខវិជ្ជាប៉ុណ្ណោះទេ ថែមទាំងជាលំហវប្បធម៌សម្រាប់កុមារវៀតណាមនៅបរទេសក្នុងការទទួលបាន ឆ្លងកាត់បទពិសោធន៍ និងការតភ្ជាប់។ លោកសាស្ត្រាចារ្យ Nguyen Minh Thuyet ទីប្រឹក្សាបណ្តាញបានចែករំលែកថា “សៀវភៅនេះមានគោលបំណងជួយកុមាររៀនភាសាវៀតណាម ដោយគ្មានសម្ពាធ តាមរយៈសកម្មភាពជិតស្និទ្ធ និងរស់រវើកដែលទាក់ទងនឹងវប្បធម៌វៀតណាម”៕
បកប្រែដោយ Huyen Trang