ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីសម្រាប់សហគមន៍វៀតណាមនៅភាគនិរតីនៃប្រទេសកម្ពុជា
កប.អនឡាញ - នាយប់ថ្ងៃទី ៩ ខែកុម្ភៈ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានរៀបចំកម្មវិធី "និទាឃរដូវនៃស្រុកកំណើតឆ្នាំ២០២៦" ដើម្បីនាំមកនូវបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់សហគមន៍វៀតណាមនៅតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។
នេះក៏ជាឱកាសមួយសម្រាប់សហគមន៍ជួបជុំគ្នា ឆ្ពោះទៅមាតុភូមិ ពិនិត្យឡើងវិញនូវសមិទ្ធផលដែលសម្រេចបាននៅឆ្នាំកន្លងមក ហើយឆ្ពោះទៅអនាគត។
នៅក្នុងកម្មវិធីនោះ លោក Lai Xuan Chien អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានពិនិត្យឡើងវិញនូវសមិទ្ធផលជាច្រើនរបស់វៀតណាម ជាពិសេសជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នាំប្រទេសឈានចូលក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។
    |
 |
|
លោក Lai Xuan Chien ថ្លែងនៅក្នុងព្រឹត្តិការណ៍ (រូបថត៖ vnanet.vn) |
យោងតាមលោក Lai Xuan Chien នៅឆ្នាំកន្លងមកនេះ ទំនាក់ទំនងវៀតណាម-កម្ពុជា ត្រូវបានបន្តអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ទំនាក់ទំនងរវាងមូលដ្ឋាន និងខេត្តនានាដែលជាប់ព្រំដែននៃប្រទេសទាំងពីរត្រូវបានរក្សា និងពង្រឹង។ នៅឆ្នាំ២០២៦នេះ ភាគីទាំងពីរនឹងបន្តបង្កើនសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងស៊ីជម្រៅ។ លោក Lai Xuan Chien បានសម្តែងក្ដីរីករាយដែលនៅប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពរស់នៅរបស់អាណិកជនវៀតណាមនៅខេត្តចំនួនប្រាំមួយនៅភាគនិរតីនៃប្រទេសកម្ពុជា កាន់តែប្រសើរឡើង។
ក្នុងនាមស្ថានអគ្គកុងស៊ុលប្រចាំខេត្តព្រះសីហនុ លោក Lai Xuan Chien បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រតិបត្តិបក្សនៃសមាគមខ្មែរ-វៀតណាមនៅភាគនិរតីនៃប្រទេសកម្ពុជានៅឆ្នាំកន្លងមកនេះ។ លោក Lai Xuan Chien សម្តែងបំណងប្រាថ្នាថា អាណិកជនវៀតណាមបន្តរក្សាប្រពៃណីដ៏ល្អ គោរពច្បាប់របស់កម្ពុជា រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសកម្ពុជា រួមចំណែកដល់ទំនាក់ទំនងអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
ដោយបង្ហាញពីសេចក្តីរីករាយដែលបានជួបជុំជាមួយសហគមន៍ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅក្នុងស្ថានអគ្គកុងស៊ុល លោក Tran Van Nam ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) សាខាខេត្តព្រះសីហនុ បានចែករំលែកអារម្មណ៍រំជួលចិត្ត ដូចជាកំពុងប្រារព្ធបុណ្យចូលឆ្នាំថ្មីនៅក្នុងស្រុកកំណើត។
លោកបានសម្តែងក្តីសង្ឃឹមថា នៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ ទំនាក់ទំនងវៀតណាម-កម្ពុជានឹងត្រូវបានបន្តពង្រឹងបន្ថែមទៀត ហើយសហគមន៍វៀតណាមនៅកម្ពុជានិយាយរួម និងនៅតំបន់ភាគនិរតីនិយាយដោយឡែក នឹងមានជីវភាពរស់នៅកាន់តែប្រសើរឡើង៕
បកប្រែដោយ Thuy Anh