leftcenterrightdel
កម្មវិធីនិទាឃរដូវនៃមាតុភូមិឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅក្នុងបរិយាកាសរីករាយនៃការស្វាគមន៍ឆ្នាំថ្មី លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានពិនិត្យឡើងវិញនូវសមិទ្ធផលលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទំនាក់ទំនងការបរទេសរបស់វៀតណាមក្នុងឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា "ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង" រវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ។

leftcenterrightdel
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកបំពេញទស្សនកិច្ចប្រទេសវៀតណាមចំនួនបីដង ក្នុងឆ្នាំ២០២៥ និងជាលើកដំបូង បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៨០ ដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

ជាពិសេស នៅថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃមហាសន្និបាត លើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម លោក To Lam អគ្គលេខាបក្ស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងបានចូលរួមកិច្ចប្រជុំកំពូលនៃគណបក្សទាំងពីរ វៀតណាម និងកម្ពុជា និងគណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ នៅទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍ដ៏សំខាន់ និងពិសេសនេះ រួមជាមួយនឹងលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចនេះ បង្ហាញពីមិត្តភាព និងសាមគ្គីភាពដ៏ជិតស្និទ្ធ និងទូលំទូលាយរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសង្កត់ធ្ងន់ថា សហគមន៍វៀតណាម និងអង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា ទោះបីជាប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏តែងតែខិតខំរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍដ៏រុងរឿងរបស់កម្ពុជា ដោយបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីជួយគ្នាទៅវិញទៅមក រក្សាអត្តសញ្ញាណវប្បធម៌  រួមចំណែកដល់ការលើកកម្ពស់មិត្តភាពដែលកំពុងរីកចម្រើនកាន់តែខ្លាំងឡើងរវាងវៀតណាម និងកម្ពុជាលើគ្រប់វិស័យ។

leftcenterrightdel
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម

មានប្រសាសន៍នៅក្នុងពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងបានសម្តែងទំនុកចិត្តលើ «យុគសម័យអភិវឌ្ឍថ្មី» របស់វៀតណាម។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងកម្មវីធិ

ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានសង្កត់ធ្ងន់ថា៖ ភាពជោគជ័យនេះមិនត្រឹមតែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាគំរូសម្រាប់ប្រទេសជាមិត្ត ដែលរួមចំណែកដល់ការធានាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍសម្រាប់តំបន់។ ដោយមានអារម្មណ៍រីករាយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម សម្តេច ម៉ែន សំអាន បានមានប្រសាសន៍ថា នេះជាពិធីបុណ្យរួមគ្នាសម្រាប់មិត្តភក្តិកម្ពុជា និងប្រជាជនដែលស្រឡាញ់សន្តិភាព៕

បកប្រែដោយ Duy Hoan