នេះគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏ពិសេសមួយ ដែលមានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌អាននៅទីក្រុងហូជីមិញ។

leftcenterrightdel
អ្នកទស្សនានៅពិធីបុណ្យផ្លូវសៀវភៅបុណ្យចូលឆ្នាំថ្មីតេតឆ្នាំ ២០២៦ (រូបថត៖ vnanet.vn)

ជាលើកដំបូង ពិធីបុណ្យសៀវភៅតាមដងផ្លូវនៅបុណ្យចូលឆ្នាំថ្មី២០២៦ ត្រូវបានរៀបចំព្រមៗគ្នានៅ ផ្លូវ Le Loi (សង្កាត់ Sai Gon) ឧទ្យានទីក្រុងថ្មី (សង្កាត់ Binh Duong) និងផ្ទះប្រពៃណីបដិវត្តន៍ (សង្កាត់ Vung Tau)។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ព្រឹត្តិការណ៍ និងសកម្មភាពជាង ៨០ ត្រូវបានរៀបចំឡើង រួមទាំងកម្មវិធីសំខាន់ៗចំនួន ១៥ ការតាំងពិព័រណ៍តាមប្រធានបទចំនួន ២០ សិក្ខាសាលាជាង ៣០ និងកម្មវិធីពិសេសប្រហែល ១៥ នៅផ្លូវសៀវភៅ Nguyen Van Binh និង Thu Duc។ល។

បន្ទាប់ពីពិធីបើក  ប្រជាជន និងអ្នកទេសចរបានទៅទស្សនាផ្លូវសៀវភៅដោយក្តីរីករាយ។ លោក Tran Thanh Binh ជាអ្នករស់នៅទីក្រុងហូជីមិញ បានសំណេះសំណាលថា៖ “តាមគំនិតរបស់ខ្ញុំ វប្បធម៌អានល្អជាងបណ្ដាញអ៊ីនធឺណិត។ ការពិតដែលថា ផ្លូវសៀវភៅទីក្រុងហូជីមិញនៅតែបន្តដំណើរការជារៀងរាល់ឆ្នាំបែបនេះ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ទីក្រុងហូជីមិញ ពីព្រោះ នឹងអភិវឌ្ឍវប្បធម៌អានសម្រាប់យុវជនជំនាន់ក្រោយ”។

ពិធីបុណ្យផ្លូវសៀវភៅតេតឆ្នាំមមីអដ្ឋស័ក ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកុម្ភ៕

តាម vovworld.vn