នៅក្នុងពិធីនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Trong Lam អគ្គនិពន្ធនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su That បានប្រសាសន៍ថា សៀវភៅនេះបានបញ្ជាក់ពីវឌ្ឍនភាពដ៏រឹងមាំ និងការអភិវឌ្ឍដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសវៀតណាមក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ដោយបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់គណៈកម្មាធិការមជ្ឈិមនៃបក្ស ការិយាល័យនយោបាយ លេខាធិការដ្ឋាន ការគ្រប់គ្រងដ៏ម៉ឺងម៉ាត់ និងបត់បែនរបស់រដ្ឋាភិបាល ការគាំទ្ររបស់រដ្ឋសភា និងជាពិសេសគឺការរួមចិត្តរួមកម្លាំងរបស់ប្រជាជាតិទាំងមូល។

leftcenterrightdel
គណៈកម្មាធិការរៀបចំប្រគល់សៀវភៅដល់ស្ថាប័ន និងអង្គភាពមួយចំនួន

ដោយបែងចែកចេញជាបីផ្នែក រួមមាន៖ "ការផ្លាស់ប្ដូរថ្មីយ៉ាងខ្ជាប់ខ្ជួន ការធ្វើសមាហរណកម្មយ៉ាងសកម្ម និងការអភិវឌ្ឍ" "តួនាទី ជំហរ និងកិត្យានុភាពអន្តរជាតិ" និង "សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យថ្មី" សៀវភៅបានបញ្ជាក់ពីវឌ្ឍនភាពដ៏រឹងមាំ និងគួរឲ្យចាប់អារម្មណ៍របស់ប្រទេសវៀតណាមក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ សៀវភៅនេះគឺជាស្នាដៃដែល បញ្ជាក់ពីសមិទ្ធផលដ៏អស្ចារ្យ និងបទសោធន៍សំខាន់ៗ ព្រមទាំង រួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្ត និងជម្រុញសេចក្តីប្រាថ្នាអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។ សៀវភៅមិនត្រឹមតែជាការបូកសរុបសមិទ្ធផលនៃមហាសន្និបាតលើកទី១៣ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឯកសារដ៏មានតម្លៃសម្រាប់ការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេស ការផ្សព្វផ្សាយ និងការអប់រំនយោបាយ និងសតិអារម្មណ៍នាបច្ចុប្បន្នផងដែរ៕

បកប្រែដោយ Thuy Anh