ប្រែអត្ថប្រយោជន៍ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ
ថ្លែងក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា Cao Bang ជាគឺជាខេត្តជាប់ព្រំដែនជាមួយប្រទេសមិត្ត ដែលមានលក្ខខណ្ឌសេដ្ឋកិច្ចមិនអំណោយផល ហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ ដូច្នេះ ការសម្រេចចិត្តអភិវឌ្ឍន៍នីមួយៗត្រូវតែកើតចេញពីលក្ខខណ្ឌជាក់លាក់របស់មូលដ្ឋាន ប្រែការលំបាកទៅជាកម្លាំងចលករ ប្រែភូមិសាស្រ្ដព្រំដេនទៅជាអត្ថប្រយោជន៍យុទ្ធសាស្ត្រ និងប្រែតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រទៅជាធនធានសម្រាប់ការអភិវឌ្ឍ។
លោកអគ្គលេខាបក្ស To Lam បានកត់សម្គាល់នូវសមិទ្ធផលដែលខេត្ដសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងសង្កត់ធ្ងន់ថា ការផ្លាស់ថ្មីនូវគំរូកំណើន បង្កើនការអនុវត្តបច្ចេកវិទ្យា ការធ្វើបរិវត្ដកម្មឌីជីថល ការកែលម្អបរិយាកាសអាជីវកម្ម ផ្លាស់ប្ដូរការដឹកនាំ និងក្ដាប់ជាប់នូវស្ថានភាពជាក់ស្តែងនឹងមានអត្ថន័យសម្រេចចិត្តដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។
    |
 |
|
លោក To Lam អគ្គលេខាបក្សថ្លែងក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Cao Bang (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្សបានស្នើថា ខេត្ដ Cao Bang គួរតែជំរុញវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ការអភិវឌ្ឍទេសចរណ៍ត្រូវតែផ្អែកលើការផលិតផល គោលដៅទេសចរណ៍ និងសេវាកម្ម។
លោក To Lam អគ្គលេខាបក្សបានសម្តែងការជឿជាក់ថា ជាមួយនឹងប្រពៃណីបដិវត្តន៍នៅតំបន់"ព្រំដែន" និងគោលដៅសម្រាប់ការអភិវឌ្ឍដែលបានកំណត់នៅមហាសន្និបាតបក្សខេត្តលើកទី ២០ ខេត្ត Cao Bang នឹងប្រែអត្ថប្រយោជន៍ពិសេសរបស់ខ្លួនទៅជាកម្លាំងចលករពិតប្រាកដសម្រាប់ការអភិវឌ្ឍ ដោយអនុវត្ដល្អនូវភារកិច្ចយុទ្ធសាស្ត្រការពារជាតិ សន្តិសុខ និងកិច្ចការបរទេសផង និងលើកកម្ពស់ជីវរភាពរស់នៅរបស់ប្រជាជនប្រកបដោយចីរភាពផង។
    |
 |
|
លោក To Lam អគ្គលេខាបក្សសួរសុខទុក្ខវីរអ្នកម្ដាយវៀតណាមនៅខេត្ត Cao Bang |
Cao Bang រួមជាមួយទូទាំងប្រទេសបោះជំហានទៅមុខ
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាជននៅខេត្ត Cao Bang នារសៀលថ្ងៃទី ២៨ ខែមករា នៅពហុកីឡដ្ឋានសង្កាត់ Thuc Phan លោក To Lam អគ្គលេខាបក្សសម្តែងការរំភើបចិត្ដបានជួបសំណេះសំណាលជាមួយប្រជាជន និងសិស្សានុសិស្ស។
លោក To Lam អគ្គលេខាបក្សបញ្ជាក់ថា បក្ស និងរដ្ឋចងចាំជានិច្ចនូវការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់ប្រជាជនខេត្ត Cao Bang ចំពោះបក្ស លោកប្រធានហូជីមិញ និងបដិវត្តន៍វៀតណាម ដោយចាត់ទុកជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានទេ ជាមូលដ្ឋាននិងប្រភពកម្លាំងសម្រាប់ប្រទេសជាតិយកឈ្នះលើបញ្ហាប្រឈមទាំងអស់។
ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្សនិងថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានប្រគល់អំណោយដោយសំដែងការដឹងគុណដល់វីរអ្នកម្ដាយវៀតណាម អតីតយុទ្ធជនបដិវត្តន៍ វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន និងអ្នកមានគុណបំណាចចំពោះបដិវត្តន៍ ព្រមទាំងប្រគល់អំណោយដល់គណៈកម្មាធិការបក្សខេត្ត Cao Bang និងផ្តល់ថវិកាចំនួន ៥០ ពាន់លានដុងដើម្បីសាងសង់សាលាបឋមសិក្សា Nung Tri Cao។
ផ្តោតលើការអប់រំ និងលើកកម្ពស់ឧត្តមគតិ
នារសៀលថ្ងៃដដែល ដោយបន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Cao Bang លោក To Lam អគ្គលេខាបក្សបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សា និងមធ្យមសិក្សា Truong Ha (ឃុំ Truong Ha)។
    |
 |
|
លោក To Lam អគ្គលេខាបក្ស រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងខេត្ត Cao Bang ថតរូបជុំគ្នា |
ថ្លែងក្នុងពិធីនេះ លោក To Lam អគ្គលេខាបក្សបានបញ្ជាក់ថា ការវិនិយោគសាងសង់សាលាបឋមសិក្សា និងមធ្យមសិក្សា Truong Ha បង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋចំពោះបុព្វហេតុអប់រំ និងបណ្តុះបណ្តាលនៅតំបន់ព្រំដែន ដោយហេតុនេះរួមចំណែកដល់ការកែលម្អលក្ខខណ្ឌសិក្សាសម្រាប់កុមារជនជាតិភាគតិច បង្រួមគម្លាតក្នុងតំបន់ ព្រមទាំងពង្រឹងការការពារជាតិ និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ព្រំដែននៃមាតុភូមិ។
ក្នុងក្របខ័ណ្ឌនៃពិធី លោក To Lam អគ្គលេខាបក្សបានប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ អ្នកមានគុណបំណាចចំពោះបដិវត្តន៍ និងគ្រួសារដែលមានស្ថានភាពលំបាកនៅក្នុងឃុំ Truong Ha។
នាយប់ថ្ងៃដដែល នៅខេត្ដ Cao Bang បានប្រព្រឹត្ដទៅកម្មវិធីផ្សាយផ្ទាល់ក្នុងឱកាសរំលឹកខួបលើកទី ៨៥ នៃទិវាលោកប្រធានហូជីមិញវិលត្រឡប់មាតុភូមិវិញដើម្បីដឹកនាំបដិវត្តន៍វៀតណាម (ថ្ងៃទី ២៨ ខែមករា ឆ្នាំ១៩៤១ / ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦) ក្រោមប្រធានបទ "ដៃពីរកសាងប្រទេសជាតិ"។ កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់នៅខេត្ដ Cao Bang ទីក្រុងហាណូយ ខេត្ដ Nghe An និងទីក្រុងហូជីមិញ៕
បកប្រែដោយ Pham Diep