ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រួមមាន៖ លោក Nguyen Dac Vinh ប្រធានគណៈកម្មការវប្បធម៌ និងសង្គមកិច្ចរបស់រដ្ឋសភា លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Van Thao ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សិក និងជាប្រធានស្ថានបេសកកម្មវៀតណាប្រចាំសហភាពអឺរ៉ុប (EU) និងលោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម។

leftcenterrightdel
លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមករា តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn)

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) ទាក់ទងនឹងសារៈសំខាន់ និងការរំពឹងទុកសម្រាប់ដំណើរទស្សនកិច្ចនេះ លោក Nguyen Van Thao ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំសហភាពអឺរ៉ុប បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប គឺមានសារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ លោកសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋជាន់ខ្ពស់របស់សហភាពអឺរ៉ុបមកកាន់ប្រទេសវៀតណាម បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមមានអត្ថន័យពិសេស។

យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Van Thao ដំណើរទស្សនកិច្ចនេះមិនត្រឹមតែមានសារៈសំខាន់ខាងការទូតប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំរបស់ភាគីទាំងពីរពិភាក្សាយ៉ាងស៊ីជម្រៅអំពីកម្មវិធីសហប្រតិបត្តិការជាក់ស្តែង ឆ្ពោះទៅរកការធ្វើឱ្យល្អប្រសើរឡើងនូវទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ទៅកាន់ដំណាក់កាលអភិវឌ្ឍថ្មី ស្របតាមសក្តានុពល និងតម្រូវការអភិវឌ្ឍន៍របស់ភាគីទាំងពីរ៕

បកប្រែដោយ Huyen Trang