លោក Luong Cuong ប្រធានរដ្ឋ ជូនពរឆ្នាំថ្មីប្រពៃណីជាតិដល់អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ
កប.អនឡាញ - ក្នុងបរិយាកាសទូទាំងប្រទេសដែលកំពុងត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ២០២៦ នៅថ្ងៃទី២៨ ខែមករា នៅទីក្រុងហូជីមិញ លោក Luong Cuong ប្រធានរដ្ឋ បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nguyen Minh Triet អតីតប្រធានរដ្ឋ និងលោក Truong Tan Sang អតីតប្រធានរដ្ឋ ព្រមទាំងបានទៅសួរសុខទុក្ខក្រុមគ្រួសារ និងអុជធូបគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋមួយចំនួន។
អញ្ជើញមកជូនពរឆ្នាំថ្មីដល់លោក Nguyen Minh Triet អតីតប្រធានរដ្ឋ និងលោក Truong Tan Sang អតីតប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋ បានសាកសួរសុខទុក្ខដល់ជីវិតគ្រួសាររបស់អតីតប្រធានរដ្ឋទាំងពីរ។
លោក Luong Cuong ប្រធានរដ្ឋ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់លោក Nguyen Minh Triet អតីតប្រធានរដ្ឋ និងលោក Truong Tan Sang អតីតប្រធានរដ្ឋ ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ ព្រមទាំងមានបំណងចង់បន្តទទួលបានមតិយោបល់ដ៏ជ្រាលជ្រៅ និងបទពិសោធន៍ដ៏មានតម្លៃពីអតីតប្រធានរដ្ឋទាំងពីរសម្រាប់ការកសាងនិងអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nguyen Minh Triet អតីតប្រធានរដ្ឋ |
អតីតប្រធានរដ្ឋទាំងពីរបានសម្តែងសេចក្តីរីករាយចំពោះសមិទ្ធផលសំខាន់ៗដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លងមក។ ព្រមទាំងជឿជាក់ថា បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ប្រទេសនឹងឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។
ក្នុងពេលជាមួយគ្នានេះ អតីតប្រធានរដ្ឋទាំងពីរក៏បានចែករំលែកមតិយោបល់ដ៏ជ្រាលជ្រៅ ដែលបង្ហាញពីការទទួលខុសត្រូវនិងការយកចិត្ដទុកដាក់ចំពោះបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។
ក្នុងឱកាសនេះ លោក Luong Cuong ប្រធានរដ្ឋ បានប្រគល់អំណោយតេតដល់លោក Nguyen Minh Triet អតីតប្រធានរដ្ឋ និងលោក Truong Tan Sang អតីតប្រធានរដ្ឋ ព្រមទាំងជូនពរអតីតប្រធានរដ្ឋទាំងពីរ និងក្រុមគ្រួសារមានសុខភាពល្អបរិបូរ សុភមង្គល ជោគជ័យក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Truong Tan Sang អតីតប្រធានរដ្ឋ |
* នៅថ្ងៃដដែល លោក Luong Cuong ប្រធានរដ្ឋ បានមកសួរសុខទុក្ខ និងអុជធូបគោរពវិញ្ញាណក្ខន្ធលោក Le Duan អតីតអគ្គលេខាបក្ស និងអុជធូបគោរពវិញ្ញាណក្ខន្ធលោក Nguyen Van Linh អតីតអគ្គលេខាបក្ស ព្រមទាំងអុជធូបគោរពវិញ្ញាណក្ខន្ធលោក Vo Chi Cong អតីតប្រធានក្រុមប្រឹក្សារដ្ឋ និងអុជធូបគោរពវិញ្ញាណក្ខន្ធលោក Le Duc Anh អតីតប្រធានរដ្ឋ។
ក្នុងបរិយាកាសកក់ក្តៅ លោក Luong Cuong ប្រធានរដ្ឋ បានសាកសួរសុខទុក្ខអំពីជីវិត ការសិក្សា និងការងាររបស់គ្រួសារលោក Le Duan អតីតអគ្គលេខាបក្ស និងលោក Nguyen Van Linh អតីតអគ្គលេខាបក្ស និងលោក Vo Chi Cong អតីតប្រធានក្រុមប្រឹក្សារដ្ឋ និងលោក Le Duc Anh អតីតប្រធានរដ្ឋ ព្រមទាំងជូនពរសាចញ្ញាត្ដិ ក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល និងជោគជ័យ ហើយបន្តលើកកម្ពស់ប្រពៃណីនិងសមិទ្ធផលដែលគ្រួសារសម្រេចបាន ខិតខំចូលរួមចំណែកច្រើនបំផុតដល់មាតុភូមិនិងប្រជាជន៕
បកប្រែដោយ Pham Diep