អង្គការយូណេស្កូបង្ហោះសារអបអរសាទរចំពោះសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍវប្បធម៌របស់វៀតណាម
កប.អនឡាញ - នាថ្ងៃទី២៨ ខែមករា គេហទំព័ររបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានបង្ហោះសារអបអរសាទរចំពោះសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម របស់ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម។
នៅក្នុងសារនោះ អង្គការយូណេស្កូ បានទទួលស្គាល់ និងអបអរសាទរចំពោះការចេញសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌ របស់ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម ដោយចាត់ទុកថា វាជាឯកសារសំខាន់ជាពិសេស តាមនោះ វប្បធម៌មិនគ្រាន់តែជាវិស័យគាំទ្រនោះទេ ប៉ុន្តែក៏ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃការអភិវឌ្ឍប្រកបដោយចីរភាព រួមជាមួយនឹងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
    |
 |
|
សារអបអរសាទររបស់ការិយាល័យយូណេស្កូប្រចាំប្រទេសវៀតណាម (រូបថតអេក្រង់៖ daibieunhandan.vn) |
អង្គការយូណេស្កូវាយតម្លៃថា ទិសដៅនៃវៀតណាមនេះស្របនឹងចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការយូណេស្កូ ដើម្បីជម្រុញឲ្យវប្បធម៌ក្លាយជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរបៀបវារៈសកលក្រោយឆ្នាំ ២០៣០។
នៅក្នុងបរិបទនៃអស្ថិរភាពភូមិសាស្ត្រនយោបាយកាន់តែកើនឡើង តម្រូវការក្នុងការបង្កើនការសន្ទនា និងការតភ្ជាប់បណ្ដាវប្បធម៌កំពុងក្លាយជារឿងបន្ទាន់។ អង្គការយូណេស្កូចាត់ទុកវប្បធម៌របស់ប្រទេសវៀតណាមដូចជា "ត្រីវិស័យ" សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពតាមរយៈនោះ រួមចំណែកជាក់ស្តែងដល់ការពង្រឹងសន្តិភាពនៅលើពិភពលោក។ ដោយផ្តោតលើតម្លៃមនុស្សធម៌ ប្រកាន់យកប្រជាជនជាមជ្ឈភាព និងរក្សាអត្តសញ្ញាណវប្បធម៌ ប្រទេសវៀតណាមកំពុងជម្រុញគំរូអភិវឌ្ឍន៍ដែលទាញយកអត្ថប្រយោជន៍ពីកម្លាំងផ្ទៃក្នុងផង និងធ្វើសមាហរណកម្មអន្តរជាតិផង។ អង្គការយូណេស្កូបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្តសហការជាមួយប្រទេសវៀតណាម ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ព្រមទាំងបញ្ជាក់ពីតួនាទីរបស់វប្បធម៌ ដែលជាកម្លាំងចលករសំខាន់នៃសមធម៌ វិបុលភាព និងការតភ្ជាប់សង្គមនៅទូទាំងពិភពលោក៕
បកប្រែដោយ Thuy Anh