ស្ដង់វៀតណាមទទួលបានចំណាប់អារម្មណ៍ល្អៗនៅ FITUR 2026
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិ FITUR 2026 ដែលប្រារព្ធឡើងនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ស្ដង់វៀតណាមបានក្លាយជាចំណុចលេចធ្លោមួយដោយមានសកម្មភាពជាច្រើនដើម្បីជម្រុញពាណិជ្ជកម្ម ផ្សព្វផ្សាយវប្បធម៌ និងម្ហូបអាហារ តាមរយៈនោះជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ជាមួយដៃគូអឺរ៉ុប។
ស្ដង់វៀតណាម ដែលរៀបចំដោយសមាគមវប្បធម៌ និងទេសចរណ៍វៀតណាមនៅអឺរ៉ុប (VNCT) និងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសបារាំង បានទាក់ទាញការចូលរួមពីធុរកិច្ចទេសចរណ៍វៀតណាមជាច្រើន។
    |
 |
|
ស្តង់ទេសចរណ៍វៀតណាម ទាក់ទាញដៃគូ និងអ្នកទស្សនាជាច្រើន (រូបថត៖ vnanet.vn) |
សកម្មភាពនេះមានគោលបំណងបង្កើនវត្តមានរបស់វិស័យទេសចរណ៍វៀតណាមនៅក្នុងទីផ្សារអឺរ៉ុប ព្រមទាំងបង្កើនការតភ្ជាប់ជាមួយដៃគូអន្តរជាតិក្នុងវិស័យទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍វៀតណាម។
យោងតាមលោក Luu Van Khang ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអេស្ប៉ាញ FITUR 2026 គឺជាវេទិកាសំខាន់មួយសម្រាប់ធុរកិច្ចនៃភាគីទាំងពីរជួបគ្នាដោយផ្ទាល់ ស្វែងយល់ពីទីផ្សារ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ទាប់ពីពិព័រណ៍។ លោក Luu Van Khang ក៏បានបញ្ជាក់ផងដែរថា ភ្ញៀវទេសចរអេស្ប៉ាញកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើគោលដៅប្រវត្តិសាស្ត្រ ធម្មជាតិ និងម្ហូបអាហារ ដែលជាប្រៀបខ្លាំងនៃវិស័យទេសចរណ៍វៀតណាម៕
បកប្រែដោយ Thuy Anh