ថ្លែងក្នុងជំនួបនេះ លោក  Huynh Thanh Lap ប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌាទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌាមានទំនាក់ទំនងប្រពៃណីយូរអង្វែង និងមានភាពស្រដៀងគ្នាជាច្រើននូវវប្បធម៌ សិល្បៈ និងសាសនា។

ទំនាក់ទំនងនោះកាន់តែជិតស្និទ្ធចាប់តាំងពីជំនួបប្រវត្តិសាស្ត្ររវាងលោកប្រធានហូជីមិញ និងលោក Jawaharlal Nehru នាយករដ្ឋមន្ត្រីឥណ្ឌាក្នុងឆ្នាំ ១៩៥៤ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៧២​មក។

leftcenterrightdel
ប្រតិភូ​​ធ្វើពិធី​អុជទៀន​នៅក្នុង​ជំនួប 

នៅឆ្នាំ ២០២៦នេះ វៀតណាមនិងឥណ្ឌានឹងប្រារព្ធខួបលើកទី ១០ នៃការលើកតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលកត់សម្គាល់នូវការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ សាសនា ក៏ដូចជាទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រជាជនវៀតណាមនិយាយរួម និងទីក្រុង​ហូជីមិញនិយាយដោយឡែក ជាមួយប្រជាជនឥណ្ឌា។  

ទីក្រុងហូជីមិញតែងតែយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា តាមរយៈសកម្មភាពសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ទេសចរណ៍ និងជំនួបប្រាស្រ័យប្រជាជនរវាងទីក្រុង និងបណ្តាដៃគូឥណ្ឌា។

លោក Vipra Pandey អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណជូនចំពោះសម្ព័ន្ធអង្គការមិត្ដភាពទីក្រុងហូជីមិញ ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះក្នុងឱកាសរំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិឥណ្ឌាដែលបង្ហាញពីចំណងមិត្តភាព និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរវាងប្រជាជនឥណ្ឌានិងវៀតណាម៕

បកប្រែដោយ Pham Diep