អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ភាពម្ចាស់ការយុទ្ធសាស្ត្រ
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៧ ខែមករា នៅទីក្រុងហាណុយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារសំខាន់ៗមួយចំនួន។
នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល បានពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចព្រមព្រៀងសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ baochinhphu.vn) |
ពាក់ព័ន្ធនឹងការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការពង្រឹងការគ្រប់គ្រងរបស់រដ្ឋក្នុងវិស័យនេះ និងអភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រ រួមចំណែកដល់ភាពម្ចាស់ការយុទ្ធសាស្ត្រ ជាមួយភារកិច្ច និងដំណោះស្រាយដូចជា៖ ការកសាង និងការធ្វើឱ្យសុក្រឹត្យស្ថាប័ន យន្តការ និងគោលនយោបាយដែលក្នុងនោះផ្តល់អាទិភាពលើការកែច្នៃស៊ីជម្រៅ ការវិនិយោគហិរញ្ញវត្ថុ ការកៀងគរធនធានរដ្ឋ ធនធាននៃកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន និងធនធានរបស់វិនិយោគិន ការកសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរនិងធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើបដែលសមស្រប ការជំរុញកិច្ចសហប្រតិបត្តិការរដ្ឋនិងឯកជន និងអភិបាលកិច្ចឆ្លាតវៃ ដោយផ្អែកលើការធ្វើបរិវត្តកម្មឌីជីថលជាដើម។
ចំពោះបណ្តាគម្រោង BT ផ្សេងៗ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យគោរព និងអនុវត្តឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិ ច្បាប់ និងសមត្ថកិច្ច ដោយមានផលប្រយោជន៍សុខដុមរមនា និងការចែករំលែកហានិភ័យរវាងរដ្ឋ សហគ្រាស និងប្រជាជន៕
បកប្រែដោយ Huyen Trang