ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកបណ្ឌិត C. Santiago Duenas បានបញ្ជាក់ពីបៀបខ្លាំងរបស់គុយបាក្នុងជីវៈបច្ចេកវិទ្យា ជាពិសេសក្នុងវិស័យជីវវេជ្ជសាស្ត្រ និងឱសថ។ បច្ចុប្បន្ន ផលិតផលពីវិស័យនេះមានវត្តមាននៅក្នុងប្រទេសជាង ៧០។ គុយបាក៏មានប្រព័ន្ធស្រាវជ្រាវ និងផលិតព្រមៗគ្នាដែលមានបុគ្គលិកជំនាញខ្ពស់ប្រហែល ១៥,០០០ នាក់ ហើយកំពុងអនុវត្តគម្រោងជិត ៤០០ នៅក្នុងវិស័យសំខាន់ៗដូចជាជំងឺមហារីក ជំងឺឆ្លង និងជំងឺទឹកនោមផ្អែម។

leftcenterrightdel
លោកបណ្ឌិត C. Santiago Duenas អនុប្រធាន BioCubafarma និងលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាមនៅក្នុងសន្និសីទកាសែត

សម្រាប់វៀតណាម គុយបាមានប្រពៃណីសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យនេះ ជាពិសេសក្នុងការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផលថ្មីៗ។ បច្ចុប្បន្ន វៀតណាមកំពុងលើកកម្ពស់ជីវៈបច្ចេកវិទ្យា ឆ្ពោះទៅរកការម្ចាស់ការក្នុងការផលិតវ៉ាក់សាំង ឱសថ និងផលិតផលជីវសាស្ត្រ។ លោកបណ្ឌិត C. Santiago Duenas សង្ឃឹមថា ភាគីទាំងពីរអាចជំរុញការបង្កើតក្រុមហ៊ុនរួមគ្នាជាមួយនឹងទម្រង់ដែលអាចបត់បែនបាន ដើម្បីពង្រឹងការស្រាវជ្រាវរួមគ្នា និងចែករំលែកធនធាន។ លើសពីនេះ ការពង្រឹងការតភ្ជាប់អង្គភាពអាជីវកម្មត្រូវបានចាត់ទុកថាជាកត្តាសំខាន់ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ លោកបណ្ឌិត C. Santiago Duenas បានសម្តែងការរំពឹងទុកថា ភាគីទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរ និងអនុវត្តកម្មវិធី និងគម្រោងជាក់ស្តែង៕

បកប្រែដោយ Huyen Trang