ថ្នាក់ដឹកនាំនៃប្រទេសជាច្រើន ផ្ញើសារអបអរសាទរ និងលិខិតអបអរសាទរ ជូនលោក To Lam អគ្គលេខាបក្ស
កប.អនឡាញ - ក្នុងឱកាសដែលលោក To Lam អគ្គលេខាបក្ស បានបោះឆ្នោតជ្រើសតាំងជាឯកច្ឆ័ន្ទ ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១៤ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ ចិន និងកម្ពុជា បានផ្ញើសារអបអរសាទរ និងលិខិតអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្ស ។
នៅក្នុងលិខិតអបអរសាទររបស់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសង្កត់ធ្ងន់ថា ការដែលលោក To Lam អគ្គលេខាបក្ស បានបោះឆ្នោតជ្រើសតាំងជាសារថ្មី ជាអគ្គលេខាបក្ស សម្រាប់អាណត្តិមួយទៀត ដែលបង្ហាញពីការជឿទុកចិត្ត និងការវាយតំលៃដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការចូលរួមចំណែកដ៏ធំធេងខាងបញ្ញា គុណបំណាច និងបទពិសោធន៍ដ៏សម្បូរបែប របស់លោកអគ្គលេខាបក្ស ក្នុងការដឹកនាំក្នុងអំឡុងកន្លងមក ហើយបញ្ជាក់ថានឹងរួមជាមួយ លោកអគ្គលេខាបក្ស To Lam និងថ្នាក់ដឹកនាំថ្មីនៃបក្សកុម្មុយនិស្តវៀតណាម ដើម្បីបន្តថែរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងឡាវ និងវៀតណាម។
    |
 |
|
លោក To Lam អគ្គលេខាបក្ស បានបោះឆ្នោតជ្រើសតាំងជាឯកច្ឆ័ន្ទ ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១៤ |
នៅក្នុងសារអបអរសាទរពីលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានសរសេរថា៖ «ចិន និងវៀតណាម គឺជាប្រទេសជិតខាងដែលមានចំណងមិត្តភាពសង្គមនិយម និងជាសហគមន៍ចែករំលែកអនាគត ដែលមានអត្ថន័យយុទ្ធសាស្ត្រ។ ខ្ញុំគោរពយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិន និងវៀតណាម ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមជាមួយលោក To Lam អគ្គលេខាបក្ស បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ លើកកម្ពស់មិត្តភាពប្រពៃណី ជំរុញយ៉ាងរឹងមាំនូវបុព្វហេតុនៃសង្គមនិយម និងដឹកនាំកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយការកសាងសហគមន៍ចែករំលែកអនាគតចិន - វៀតណាម សម្រេចបានលទ្ធផលដ៏ធំធេងជាបន្តបន្ទាប់ ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏រុងរឿងនៅក្នុងតំបន់ និងពិភពលោក។”
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនពរដ៏ស្មោះស្ម័គ្របំផុតរបស់ព្រះអង្គទៅកាន់លោកអគ្គលេខាបក្ស To Lam ។ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានជំនឿជឿជាក់យ៉ាងមុតមាំ វៀតណាមនឹងសម្រេចបាននូវភាពជោគជ័យ និងការអភិវឌ្ឍដ៏អស្ចារ្យលើគ្រប់វិស័យ ខណៈពេលដែលរក្សាបាននូវតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងលើពិភពលោក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរជូនលោកអគ្គលេខាបក្ស To Lam។ សម្តេចតេជោ ហ៊ុន សែនជឿជាក់យ៉ាងមុតមាំថា ដោយកិច្ចខំប្រឹងប្រែងរួម ចំណងមិត្តភាព នៃប្រទេសទាំងពី ត្រូវបានពង្រឹងឱ្យកាន់ស៊ីជម្រៅបន្ថែមទៀត ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” រវាងគណបក្ស និងរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ៕
បកប្រែដោយ Duy Hoan