ដៃគូអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមផ្ញើសារលិខិតអបអរសាទរមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត្រវៀតណាម
កប.អនឡាញ - ក្នុងប៉ុន្មានថ្ងៃដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលកំពុងប្រារព្ធព្រឹត្តិការណ៍នយោបាយធំៗ - មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ដវៀតណាម ដៃគូអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានផ្ញើសារលិខិតអបអរសាទរមហាសន្និបាត ដោយបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយកចិត្ដទុកដាក់យ៉ាងជ្រាលជ្រៅចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម និងបង្ហាញពីការជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងទទួលបានជោគជ័យយ៉ាងធំធេង។
នៅក្នុងសារលិខិតអបអរសាទររបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនផ្ញើជូនលោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានសរសេរថា៖
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-វៀតណាមបានរក្សាការអភិវឌ្ឍយ៉ាងល្អ។ លោក ស៊ី ជីនពីង អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ដោយគូសបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្រសម្រាប់ការកសាងសហគមន៍ចែករំលែកអនាគតរួមចិន-វៀតណាម។ ទំនាក់ទំនងរវាងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមកាន់តែជិតស្និទ្ធ។
    |
 |
|
លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ (រូបថត៖ VNA) |
សូមជូនពរឱ្យមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងធំធេង។ សូមជូនពរឱ្យដំណើរការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមសម្រេចបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។
ក្នុងសារលិខិតអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិផ្ញើជូនលោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Sinlavong Khoutphaythoune ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិបានសរសេរថា៖ ក្នុងឱកាសមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រារព្ធឡើងនៅទីក្រុងហាណូយ ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់សម្រាប់បក្សកុម្មុយនិស្តវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិ បានសម្តែងការជូនពរបវរមហាប្រសើរជូនចំពោះលោកស្រី Bui Thi Minh Hoai គណៈកម្មាធិការមជ្ឈិមបក្ស សមាជិកបក្ស និងកម្មាភិបាលនៃរណសិរ្សមាតុភូមិវៀតណាម។
យើងខ្ញុំសូមគោរពជូនពរមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមឱ្យទទួលបានជោគជ័យយ៉ាងល្អប្រសើរ ព្រមទាំងជូនពរឱ្យបក្ស រដ្ឋ និងប្រជាជនវៀតណាមក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមបន្តសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងថែមទៀត និងសម្រេចបានគោលដៅកសាងសាធារណរដ្ឋសង្គមនិយមវៀតណាមទៅជាប្រទេសដែលមានឧស្សាហកម្មតាមទិសទំនើប ប្រជាជនសម្បូរធូធារ ប្រទេសជាតិរុងរឿង ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។
សូមជូនពរឱ្យចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាមកាន់តែជិតស្និទ្ធ និងរីកចម្រើនជារៀងរហូត។
នៅក្នុងសារលិខិតអបអរសាទររបស់គណៈកម្មាធិការការពារបដិវត្តន៍គុយបាផ្ញើជូនលោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Gerardo Hernández Nordelo វីរជនគុយបា បានសរសេរថា៖ ក្នុងឱកាសនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គណៈកម្មាធិការការពារបដិវត្តន៍គុយបា (CDR) សូមផ្ញើសារអបអរសាទរ និងការគាំទ្រយ៉ាងកក់ក្តៅបំផុត។
យើងសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងប្រវត្តិសាស្ត្រ និងចំណងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ ដោយរួមគ្នាឆ្ពោះទៅរកគោលដៅនៃយុត្តិធម៌សង្គម អធិបតេយ្យភាព និងការអភិវឌ្ឍរបស់ប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep