ដោយទស្សនាពិធីបិទមហាសន្និបាតលើកទី១៤ របស់បក្សដែលបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែមករា ប្រជាជនបានសម្តែងការរីករាយចំពោះមហាសន្និបាតបានបញ្ចប់ដោយជោគជ័យ។

leftcenterrightdel
គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បោះឆ្នោតជ្រើសតាំងលោក To Lam ជាអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមសាជាថ្មី (រូបថត៖ vnanet)

យោងតាមកម្មាភិបាល បក្ខជននិងប្រជាជន ការបោះឆ្នោតជ្រើសតាំងលោកអគ្គលេខាបក្ស To Lam ជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមអាណត្ដិទី១៤ គឺជាជម្រើសដ៏ឈ្លាសវៃ ដោយទទួលស្គាល់នូវតួនាទី សមត្ថភាពនិងបទពិសោធន៍ដឹកនាំរបស់លោកអគ្គលេខាបក្ស To Lam ព្រមទាំងបង្ហាញពីទំនុកចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលលើសមត្ថភាពដឹកនាំប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ប្រជាពលរដ្ឋមួយចំនួនបានឲ្យដឹងថា ការដែលមហាសន្និបាតបោះឆ្នោតជ្រើសតាំងលោក   To Lam បន្តកាន់តំណែងជាអគ្គលេខាបក្ស រួមជាមួយសមាជិកនៃការិយាល័យ​នយោបាយបន្តដឹកនាំបក្ស ប្រទេសជាតិគឺជាមូលដ្ឋានសម្រាប់យើងជឿជាក់លើប្រទេសជាតិឈានចូលដំណាក់កាលស្ថិរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងរយៈពេលខាងមុខ។

ស្ថានភាពពិភពលោកកំពុងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដែលទាមទារឱ្យអ្នកដឹកនាំដែលមានសមត្ថភាព និងចក្ខុវិស័យដូចលោក To Lam។ ប្រជាពលរដ្ឋជឿជាក់ថា  លោក To Lam មានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឈានទៅមុខ  ស្មើមុខស្មើមាត់ជាមួយប្រទេសនានាជុំវិញពិភពលោក។

ដោយមានការចាប់អារម្មណ៍ជាមួយនឹងបទសុន្ទរកថាបិទមហាសន្និបាតរបស់លោក To Lam មតិយោបល់ជាច្រើនរបស់ប្រជាជនបានលើកឡើងថា សុន្ទរកថានេះមានអត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោក To Lam អគ្គលេខាបក្ស និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្ដិទី ១៤។ បទសុន្ទរកថាក៏បង្ហាញយ៉ាងច្បាស់អំពីស្មារតីប្រកាន់យកប្រជាជនជាមជ្ឈភាព លើកកម្ពស់តួនាទីនៃប្លុកមហាសាមគ្គីជាតិទាំងមូល  និងបញ្ជាក់ថា ការពារជាតិ សន្តិសុខ និងការទូត  ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិយ៉ាងរឹងមាំ និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ បទសុន្ទរកថារបស់លោកអគ្គលេខាបក្ស To Lam មានចក្ខុវិស័យយុទ្ធសាស្ត្រ​ និងបញ្ញារបស់បក្ស ព្រមទាំងនាំមកនូវការរំពឹងទុកសម្រាប់ដំណាក់កាលអភិវឌ្ឍថ្មីដោយសមិទ្ធផលលេចធ្លោជាច្រើន នាំវៀតណាមធ្វើសមាហរណកម្ម និងអភិវឌ្ឍក្នុងយុគសម័យថ្មី៕

បកប្រែដោយ Pham Diep