អញ្ជើញចូលរួមពិធីបិទមានប្រតិភូចំនួន ១,៥៨៦ នាក់  ដែលជាអ្នកបដិវត្តន៍ជើងចាស់  វីរៈអ្នកម្តាយវៀតណាម តំណាងបញ្ញវន្ត ឯកអគ្គរដ្ឋទូត ភារធារី ប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិនានា។

ជាកិច្ចចាប់ផ្តើមពិធីបិទ លោក Le Quoc Minh សមាជិកលេខាធិការដ្ឋាន បានប្រកាសបញ្ជីឈ្មោះគណបក្សនយោបាយ អង្គការ មិត្តភក្តិអន្តរជាតិ និងអាណិកជនវៀតណាម ដែលបានបន្តផ្ញើសារអបអរសាទរដល់មហាសន្និបាតលើកទី១៤ របស់បក្ស។ គិតត្រឹមថ្ងៃទី២៣ ខែមករា មានលិខិតអបអរសាទរ និងទូរលេខចំនួន ៨៩៨ ពីគណបក្សនយោបាយ អង្គការ មិត្តភក្តិអន្តរជាតិ និងសមាគមជនវៀតណាមនៅក្រៅប្រទេស  បានផ្ញើមកកាន់មហាសន្និបាតបក្សលើកទី១៤នេះ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស តាងនាមគណៈកម្មាធិការមជ្ឈិមអញ្ជើញថ្លែងសុន្ទរកថា (រូបថត៖ vnanet.vn)

តាងនាមគណៈអធិបតីនៃមហាសន្និបាត ដើម្បីជម្របជូនរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៤ លោក Tran Thanh Man ប្រធានរដ្ឋសភាបានប្រកាសថា គណៈកម្មាធិការមជ្ឈិមបានជ្រើសតាំងសមាជិកចំនួន ១៩ រូបនៃការិយាល័យនយោបាយនីតិកាលទី១៤ ដោយមានសំឡេងគាំទ្រខ្ពស់។

ជាមួយនឹងសំឡេងគាំទ្រដាច់ខាត (១០០%) គណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ បានជ្រើសតាំងលោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ កាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤។

អង្គប្រជុំបានបោះឆ្នោតជ្រើសតាំងលេខាធិការដ្ឋានមជ្ឈិមនីតិកាលទី១៤ ដែលមានសមាជិកចំនួន ១៣ រូប ក្នុងនោះមានសមាជិកការិយាល័យនយោបាយ ១០ រូបដែលត្រូវបានការិយាល័យនយោបាយចាត់តាំងចូលរួមសមាជិកលេខាដ្ឋាន ហើយចំនួន ៣ រូបដែលត្រូវបានជ្រើសរើសនៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ គឺលោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ, លោកស្រី  Pham Thi Thanh Tra ឧបនាយករដ្ឋមន្ត្រី និងលោក Nguyen Van Quang ប្រធានតុលាការប្រជាជនកំពូល។

គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ ក៏ឯកភាពជាឯកច្ឆន្ទតែងតាំងលោក Tran Cam Tu បន្តកាន់តំណែងលេខាធិការអចិន្ត្រៃយ៍នៃលេខាដ្ឋានមជ្ឈិម នីតិកាលទី១៤។ ការិយាល័យនយោបាយបានចាត់តាំងលោក Tran Cam Tu ឲ្យបន្តកាន់តំណែងសមាជិកអន្ត្រៃយ៍នៃលេខាដ្ឋាននីតិកាលទី ១៤។

នៅរសៀលថ្ងៃទី ២៣ ខែមករា នៅក្នុងសម័យប្រជុំបិទបញ្ចប់នៃមហាសន្និបាតលើកទី ១៤ របស់បក្ស លោក Tran Thanh Man ប្រធានរដ្ឋសភា បានប្រកាសថា នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២៣ ខែមករា គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ បានបោះឆ្នោតអនុម័តលើចំនួនសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាលទី ១៤ ចំនួន ២៥ នាក់ (សមាជិកជំនាញចំនួន ២៣ នាក់ និងសមាជិកទទួលបន្ទុកចំនួន ២ នាក់)។

អញ្ជើញថ្លែងបន្ទាប់ពីសមាជិក ២០០ នាក់នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ ត្រូវបានបង្ហាញមុខនៅចំពោះមុខមហាសន្និបាត លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមនីតិទី១៤ បានបញ្ជាក់ថា នេះជាកិត្តិយស និងជាការទទួលខុសត្រូវដ៏ធំធេង។ “នៅចំពោះបក្សនិងប្រជាជន យើងខ្ញុំនឹងខិតខំដោយអស់ពីសមត្ថភាព ដោយស្មោះអស់ពីចិត្ត និងដោយអស់ពីសមត្ថភាព ដើម្បីបម្រើបុព្វហេតុដ៏ថ្លៃថ្នូរបស់បក្ស របស់បដិវត្តន៍ និងរបស់ប្រជាជន។ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ សច្ចារថា ស្មោះត្រង់ជាដាខ់ខាតចំពោះគោលដៅនិងឧត្តមគតិរបស់បក្ស ដោយដាក់ផលប្រយោជន៍ជាតិ និងជនជាតិជាចម្បងបង្អស់ រក្សាឯករាជ្យភាព ខ្លួនទីពឹងខ្លួន ប្តេជ្ញាការពារមាតុភូមិ និងប្រជាជន។ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ នឹងបន្តកសាង និងកែសម្រួលបក្សដ៏ស្អាតស្អំ និងរឹងមាំ រក្សាសាមគ្គីភាព និងឯកភាពក្នុងបក្ស”។

leftcenterrightdel
គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ អញ្ជើញបង្ហាញមុខនៅចំពោះមុខមហាសន្និបាត  (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា ផ្លូវខាងមុខនៅមានភារកិច្ចសំខាន់ៗជាច្រើន ដែលទាមទារការតាំងចិត្តខ្ពស់ វិន័យតឹងរ៉ឹង និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ។ នៅចំពោះមុខបក្ស ចំពោះមុខប្រជាជន យើងសន្យាថា នឹងសាមគ្គីភាព ស្រុះចិត្តគំនិតគ្នា ធ្វើការយ៉ាងម៉ឺងម៉ាត់ និងខិតខំដល់ទីបញ្ចប់ ដើម្បីសក្តិសមនឹងជំនឿជាក់របស់បក្ស របស់ប្រជាជន និងប្រតិភូក្នុងមហាសន្និបាត ដោយប្តេជ្ញាដឹកនាំអនុវត្តន៍សេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយនាំប្រទេសជាតិឱ្យអភិវឌ្ឍកាន់តែខ្លាំងមាំមួន និងសម្បូររងរឿងក្នុងយុគសម័យថ្មី។

ក្នុងអំឡុងពេលនៃសម័យប្រជុំបិទមហាសន្និបាត ប្រតិភូបានបោះឆ្នោតអនុម័តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ បន្ទាប់មក លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ អញ្ជើញថ្លែងសុន្ទរកថាបិទ មហាសន្និបាតដោយបញ្ជាក់ថា មហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង។

បន្ទាប់ពីសម័យប្រជុំបិទ នឹងប្រព្រឹត្តទៅសន្និសីទសារព័ត៌មានអន្តរជាតិ ដើម្បីប្រកាសលទ្ធផលនៃមហាសន្និបាតលើកទី១៤ របស់បក្ស។

នៅល្ងាចថ្ងៃដដែល កម្មវិធីសិល្បៈពិសេសមួយដែលមានចំណងជើងថា "ក្រោមទង់ដ៏រុងរឿងរបស់បក្ស" ត្រូវបានប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិ My Dinh ក្នុងទីក្រុងហាណូយ ដើម្បីអបអរសាទរភាពជោគជ័យនៃមហាសន្និបាត។

កម្មវិធីសិល្បៈបានបង្ហាញពីជំនឿរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលលើការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងការប្តេជ្ញាចិត្តក្នុងការអនុវត្តដោយជោគជ័យ សេចក្តីសម្រេចនៃមហាសន្និបាតជាតិលើកទី១៤៕

តាម vovworld.vn