មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកស្រី Ha Thi Nga បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ គណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint Petersburg នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌផ្លូវច្បាប់អំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់ទីក្រុង។ ទន្ទឹមនឹងនោះ បង្កលក្ខណៈអំណោយផលដើម្បីរណសិរ្សមាតុភូមិវៀតណាម មានសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនបន្ថែមទៀត ដើម្បីពូនជ្រំទំនាក់ទំនងមិត្តភាពពិសេសរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-សហព័ន្ធរុស្ស៊ី។

leftcenterrightdel
លោកស្រី Ha Thi Nga អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទទួលជួបលោក Vyacheslav Gennadievich Kalganov អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី (រូបថត៖ mattran.org.vn)

រីឯលោក Vyacheslav Gennadievich Kalganov បានចាត់ទុកថា គំរូអង្គការថ្មីនៃរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ និងសង្គម ព្រមទាំងអង្គការសមាជិករបស់ខ្លួន នឹងផ្តល់ឱកាសសម្រាប់សហព័ន្ធរុស្ស៊ី ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន រៀបចំសិក្ខាសាលា និងការតាំងពិព័រណ៍ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងការបណ្តុះបណ្តាល។ល។ ដោយហេតុនោះ រួមចំណែកពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint Petersburg និងសហគមន៍ជនជាតិវៀតណាមនៅសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ Huyen Trang