leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមពិធី

leftcenterrightdel
មន្ត្រី​ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាចូលរួមវគ្គបំប៉ន់

leftcenterrightdel
លោកវរសេនីយ៍ឯក Do Tien Thuy មានប្រសាសន៍​ក្នុង​ពិធី

មានប្រសាសន៍​នៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Do Tien Thuy មេបញ្ជាការរងនៃបញ្ជាការដ្ឋាននគរបាលចល័ត បានកោកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមក្នុងការជម្នះការលំបាកទាក់ទងនឹងភាសា ទំនៀមទម្លាប់ និងស្ថានភាពរស់នៅដែលនៅឆ្ងាយពីក្រុមគ្រួសារ ទន្ទឹមនឹងនោះបានលើកកំពស់ស្មារតីសាមគ្គីភាព ការគោរពបទបញ្ជា និង​ការ​ចូលរួមយ៉ាងសកម្មក្នុងផ្កាស់ប្តូរពិភាក្សា ហើយ​បាន​បញ្ចប់កម្មវិធីបណ្តុះបណ្តាលដោយជោគជ័យ។

leftcenterrightdel
លោកវរសេនីយ៍ឯក Do Tien Thuy មេបញ្ជាការរងនៃបញ្ជាការដ្ឋាននគរបាលចល័ត ប្រគល់វិញ្ញាបនបត្រ ដល់មន្ត្រីនៃក្រសួងមហាផ្ទៃកម្ពុជា

យោងតាមលោកវរសេនីយ៍ឯក Do Tien Thuy វគ្គបំប៉ន់គឺជាសកម្មភាពជាក់ស្តែងមួយដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជាក្នុងវិស័យបង្វឹកបង្ហាត់ និងប្រើប្រាស់ឆ្កៃជំនាញ​។ ដើម្បីធានាគុណភាពនៃវគ្គបំប៉ន់នេះ បញ្ជាការដ្ឋាននគរបាលចល័តបានជ្រើសរើសកម្មាភិបាល នាយទាហាន ដែលមានជំនាញវិជ្ជាជីវៈខ្ពស់ និង​មាន​បទពិសោធន៍បង្រៀន បទពិសោធន៍បណ្តុះបណ្តាលជាក់ស្តែង។ ក្នុងពេលជាមួយគ្នានេះ បាន​ជ្រើសរើសឆ្កែជំនាញដែលមានគុណភាពល្អ​​ រួមជាមួយនឹងការរៀបចំសម្ភារៈគ្រប់គ្រាន់ ទីលានហ្វឹកហាត់ និងលក្ខខណ្ឌនានា ធានាបំរើវគ្គបំប៉ន់ឲ្យ​បាន​ល្អ​បំផុត​។

leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាមកម្ពុជានៅក្នុងពិធី

លោកវរសេនីយ៍ឯក Do Tien Thuy សង្ឃឹមថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការជួយគាំទ្រពីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួងមហាផ្ទៃកម្ពុជាដើម្បីជំនះការលំបាកនៅតែសេសសល់ពីវគ្គបំប៉ន់ឆ្នាំ២០២៥ នេះ ជាពិសេសក្នុងការធានាគុណភាពរបស់កម្មាភិបាលដែលចូលរួមក្នុងការបណ្តុះបណ្តាល ឲ្យ​ស្របតាមខ្លឹមសារ កម្មវិធី និងផែនការសហប្រតិបត្តិការ៕

បកប្រែដោយ Duy Hoan